CamNews

យល់ដឹង 

ការសំរេចចិត្តឈប់ជក់បារី នាំអោយមានអាយុវែង

ញ៉ូវយ៉ក  ៖  បើតាមការស្រាវជ្រាវនៅពេលថ្មីៗនេះ  បានបង្ហាញអោយដឹងថា អ្នកបោះ
បង់ចោល
ទំលាប់ជក់បារី មានអាយុវែងជាងអ្នកដែលបានបន្តទំលាប់អាក្រក់មួយនេះ ។

របាយការណ៍មួយនេះ ក៏បានបញ្ជាក់អោយដឹងផងដែរថា  ការស្រាវជ្រាវនេះមិនត្រឹមតែផ្តោតសំ
ខាន់ទៅលើផលប៉ះពាល់អវិជ្ជមាន ដែលកើតមានឡើងនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ  តែក៏សិក្សា
ទៅលើផលប៉ះពាល់រយៈពេលវែងនាពេលអនាគត   ដែលអាចបណ្តាល អោយអ្នកដែលមានទំ
លាប់ជក់បារីទាំងនោះ អាចស្លាប់មុនអាយុបាន។

បើយោងទៅតាមលោកវេជ្ជបណ្ឌិត   Hermann  Brenner  ដែលជាចាត់ការទូទៅ នៃមជ្ឍមណ្ឌល
ស្រាវជ្រាវរោគមហារីករបស់ប្រទេសអាឡឺម៉ង់  បានអោយដឹងថា  ពួកយើងកំពុងតែធ្វើការបញ្ជុះ
បញ្ជូលធ្វើយ៉ាងណា អោយអ្នកដែលមានទំលាប់ជក់បារីទាំងអស់  បោះបង់ចោលទំលាប់អាក្រក់
មួយនេះ។

ពួកគេបានរកឃើញថា បណ្តាអ្នកជក់បារីដែលមានវ័យចាប់ពី  ៦០  ឆ្នាំឡើងទៅ  គឺមានភាគរយ
ខ្ពស់ពោលគឺ  អត្រាដែលអាចស្លាប់មុនអាយុ កើនឡើងដល់ទៅ  ៨៣  ភាគរយ  ប្រសិនបើប្រៀប
ធៀបទៅនិងអ្នកដែលមិនធ្លាប់បានជក់បារីសោះ។

លើសពីនេះទៅទៀត  បើយោងទៅ តាមអ្នកស្រាវជ្រាវថ្នាំជក់  គឺលោកវេជ្ជបណ្ឌិត Prabhat Jha
ដែលមកពីមន្ទីរពេទ្យ  St. Michae l នាទីក្រុង  Toronto ប្រទេសកាណាដា បានរកអោយឃើញថា
អត្រាភាគរយអ្នកដែលមិនមានទំលាប់ជក់បារី មាន ៥៩ ភាគរយ  ដែលអាចអោយពួកគេរស់បាន
ទៅដល់អាយុជាង ៨០ ឆ្នាំ  វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា អ្នកដែលមានទំលាប់ជក់បារី ហើយ
មកទល់នឹងពេលនេះ ពួកគាត់មានវ័យចំណាស់ដោយពួកគាត់បានយល់ច្រឡំថា វាបានយឺតពេល
ទៅហើយសំរាប់រូបគាត់ក្នុងការបោះបង់ចោលទំលាប់ជក់បារី ហើយក៏គ្មានអត្ថប្រយោជន៍អ្វីនោះទេ
ប្រសិនបើពួកគាត់បានបោះបង់ចោលទំលាប់នេះ។

ក្រោយមក  ការយល់ច្រឡំនេះត្រូវបានបកស្រាយ ដោយវេជ្ជបណ្ឌិតមួយចំនួន អោយបានដឹងថា
ការបោះបង់ចោលទំលាប់ជក់បារី  មិនថានៅពេលដែលលោកអ្នកនៅវ័យក្មេង  ឬ    រាងចំណាស់
បន្តិចមែនក៏វា ជាអត្ថប្រយោជន៍មួយខ្ពស់  សំរាប់សុខភាពរបស់លោកអ្នក  ពោល   គឺវាអាចជួយ
ពន្យាពេលនៃការរស់នៅរបស់អ្នកអោយបានយូរជាងមុន ធៀបទៅនឹងអ្នកដែលមិនបានបោះបង់
ចោលទំលាប់អាក្រក់នេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth


Tags: international news strange entertainment