CamNews

ព័ត៌មានអន្តរជាតិ 

FBI ៖ ប៉ុន្មានឆ្នាំចុងក្រោយ ការបាញ់បោះ ដោយសេរី សម្លាប់រង្គាល តាមទីសាធារណៈ​ កើនឡើងខ្លាំង

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ចុងក្រោយ ចេញផ្សាយកាល ពីថ្ងៃពុធ ទី ២៤ ម្សិលមិញនេះអោយ ដឹងថា ករណីបាញ់បោះ នៅក្នុងទឹកដី សហរដ្ឋអាមេរិក  ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុង ក្រោយនេះ បាន កើនឡើង គួរអោយកត់សម្គាល់ ដោយនៅក្នុងនោះ ភាគច្រើន បានកើតឡើង នៅតាមសាលារៀន ក៏ ដូចជា តំបន់ពាណិជ្ជកម្មជាដើម នេះបើយោងតាមការដកស្រង់    សម្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស សឹង្ហបុរី channelnewsasia ។

ការិយាល័យសហព័ន្ធស៊ើបអង្កេតបានប្រមូលទិន្នន័យ  ដោយនៅ    ក្នុ ងនោះ  អំឡុងឆ្នាំ ២០០០ ទៅ ២០១៣ ករណីបាញ់បោះ មានដល់ទៅ ១៦០ ខណៈបានញ៉ាំងអោយតួរ  លេខ កើនឡើងយ៉ាងគំហុក ពោល កាលពី ៧ ឆ្នាំមុន ជាមធ្យម មានត្រឹមតែ ៦,៤ ករណី តែ ប៉ុណ្ណោះ  ខណៈ  ៧  ឆ្នាំចុងក្រោយតួរ លេខជាមធ្យម បានកើនឡើងដល់ទៅ ១៦,៤ ករណី ។


លោក James Yacone ជំនួយការនាយកមកពី អង្គភាព  FBI   គូសបញ្ជាក់អោយដឹងថា ៖ អ្វីជាបញ្ហា អោយពិតប្រាកដទៅ ក៏ប៉ុន្តែ និន្នាការ នៃការទប់ស្កាត់ ត្រូវតែមាន   ដើម្បីធានាអោយបាននូវលទ្ធភាព ក្នុងការការពារអោយបានពេញលេញ ។ គួរបញ្ជាក់ថា ទិន្នន័យដែល   ទទួល បាន ក្នុងនោះ ការបាញ់ បោះជាទូទៅ បានកើតមានឡើង នៅតាមបណ្តា គ្រឹះស្ថានអប់រំ និង     តាម បណ្តា តំបន់ពាណិជ្ជកម្ម ផ្សេងៗទៀត ស្របពេលដែល កាំភ្លើងដៃ ត្រូវបានគេរាយការណ៍     អោយ ដឹងថា បានប្រើប្រាស់ខ្លាំង និងច្រើនជាងគេបំផុត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington