CamNews

តារា 

នីកូ ជួបជាមួយ អ្នកសារពត៌មានល្បីៗ ទាំង១០នៅជប៉ុន!

ភ្នំពេញ៖ នៅថ្ងៃទី ១៦ ខែ សីហា កន្លងទៅនេះ ក្រុមហ៊ុន  ម៉េនដុម ខបភើរ៉េសិន ជប៉ុន បានអញ្ជើញតារាចម្រៀង នីកូ តំណាងផលិតផលហ្គេតប៊ីកម្ពុជា ទៅទស្សន:កិច្ចនៅប្រទេសជប៉ុន ដើម្បីស្វែងយល់ ពីផលិតផលថ្មីៗ ការច្នៃម៉ូតសក់ ស្ព្រៃបាញ់ខ្លួនហ្គេតប៊ី និងទស្សនានូវវប្បធម៌របស់ជប៉ុន។

លោក នីកូ បានមានបានរៀបរាប់ថា ដំណើរកម្សាន្តទៅកាន់ប្រាសាទអូសាការ មណីយដ្ឋានដ៏ល្បីរបស់ជប៉ុន ដើម្បីស្វែងយល់ពីវប្បធម៌ នៃ ប្រាសាទដ៏ល្បីល្បាញមួយនេះ ជាមួយ និង ក្រុមការងារហ្គេតប៊ីកម្ពុជា ហើយចូលទស្សនកិច្ច ក្រុមហ៊ុន ម៉េនដុម នាទីក្រុង អូសាកា ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីបុគ្គលិក ក្រុមហ៊ុន ម៉េនដុម  ក៏ដូចជា លោក ម៉ូតុណូប៊ុ នីស៊ីមុរ៉ា ដែលជាអគ្គនាយកក្រុមហ៊ុន ម៉ែនដុម  ផងដែរ។ ក្រៅពីនេះក្រុមការងារក៏បានជួបជាមួយផ្នែក ស្រាវជ្រាវ និងអភិវឌ្ឍន៍ គុណភាពផលិតផល សំរាប់អតិថិជន ដែលផ្នែកនេះ មានតួនាទីបង្កើតនូវ គំនិតច្នៃប្រឌិត សំរាប់ផលិតផល ថ្មីៗ ដើម្បីបំពេញសេចក្តី ត្រូវការរបស់អតិថិជន។

លោកបន្តថា បន្ទាប់ពីទស្សនកិច្ចនៅទីក្រុងអូសាកា រួចបានធ្វើដំណើរតាម ស៊ីនកាន់សេន ដែល ជារថភ្លើងដ៏លឿនបំផុតរបស់ជប៉ុន ដើម្បីបន្តដំណើរទៅកាន់ទីក្រុង តូក្យូ ក្នុងការជួបជាមួយអ្នកជំនាញម៉ូតសក់ដ៏ល្បី ប្រចាំប្រទេសជប៉ុន ដើម្បីស្វែងយល់ពី ភាពទាន់សម័យរបស់យុវវ័យជប៉ុន ពីអ្នកជំនាញម៉ូតសក់ នោះផងដែរ។ លោកក៏មានឪកាសទៅ តំបន់ស៊ីប៊ុយ៉ា និង ហារ៉ាជុគុ ដែលជាតំបន់យុវវ័យដ៏ល្បីរបស់ជប៉ុន ដើម្បីសិក្សា ស្វែងយល់ពីភាពរីកចំរើន និងភាពទាន់សម័យរបស់យុវវ័យជប៉ុន ក្នុងគោលបំណង យកទៅចែករំលែកជាមួយ យុវវ័យ កម្ពុជា។

លើសពីនេះទៅទៀត លោកក៏បានចូលរួម សន្និសិទសារពត៌មាន ដែលមានការចូលរួមពីបណ្តាសារព័ត៌មានល្បីៗ របស់ជប៉ុន ដូចជា កាសែត,ទស្សនាវដ្តីសេដ្ឋកិច្ច និងបណ្តាសារពត៌មានល្បីៗជាច្រើនទៀត។ នៅក្នុងសន្និសិទសារពត៌ មាននោះផងដែរ តំណាងសារពត៌មាន ទាំងអស់ក៏បានបង្ហាញ ពីការចាប់អារម្មណ៍ តាមរយៈសំនួរជាច្រើន ទាក់ទង នឹង ភាពជោគជ័យរបស់ហ្គេតប៊ីកម្ពុជា ក៏ដូចជាទីផ្សារកម្ពុជាផងដែរ លោកនីកូក៏បានចែករំលែកបទពិសោធន៍ នៃភាពជោគជ័យ របស់ហ្គេតប៊ីកម្ពុជា ក៏ដូចជាសក្តានុពល ទីផ្សារនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកនីកូ ក៏បានសំដែងការចាប់អារម្មណ៍ថា "ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយបំផុត ចំពោះ ដំណើរទស្សនកិច្ចលើកទី១ ដែលទទួលបានការស្វាគមន៍ដ៏រាក់ទាក់ កក់ក្តៅបំផុត ពីក្រុមហ៊ុន ម៉េនដុម ជប៉ុន និង ប្រជាជន ជប៉ុន។ ខ្ញុំអាចស្វែងយល់បទពិសោធន៍ថ្មីៗ ពីប្រទេសជប៉ុន រួមមានវប្បធម៌ និងភាព ទាន់សម័យរបស់ជប៉ុន"។

លោកមានមោទនភាពដែលបានក្លាយជា អ្នកតំណាងផលិតផលហ្គេតប៊ី ដែលជាផលិតផលច្នៃម៉ូតសក់ លក់ដាច់លេខ១ នៅជប៉ុន ហើយលោកក៏បានក្លាយជាផ្នែកមួយនៃក្រុមហ៊ុន ម៉េនដុម លោកសង្ឃឹមថា ផលិតផលហ្គេតប៊ីនឹងទទួលបានការ គាំទ្របន្ថែមទៀត ហើយនឹងក្លាយជាផលិតផលសំរាប់បុរស លំដាប់លេខមួយនៅកម្ពុជា។គួររំលឹកផងដែរថា ផលិតផល ហ្គេតប៊ីត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា ហេតុដូច្នេះសូមរកទិញផលិតផលហ្គេតប៊ី ដែល មានបិទឡូហ្គោ ឌីខេអេសអេច ដើម្បីទទួលបានផលិតផលស្របច្បាប់ ហើយមានគុណភាព៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh