ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង៤និង ៥០នាទីថ្ងៃទី១៣ កក្កដា ឆ្នាំ
២០១២ តាមបណ្តោយវិថីឯករាជ្យ ក្នុងចំណុចផ្លូវកោងបត់ទល់មុខអតីតសាលាដំបូងក្រុងព្រះសី
ហនុចាស់ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ បង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗ ដោយសារ
តែរថយន្តមួយគ្រឿង ដែលបើកបរមានល្បឿនហួសកំណត់ លុះមកដល់ចំណុចផ្លូវបត់ ដោយ
សារតែអ្នកបើកបរយកចង្កូតមិនទាន់ក៏ជ្រុលទៅបុកផ្ទប់ នឹងគល់ដើមគគីរនៅចិញ្ចើមផ្លូវ បណ្តាល
ឲ្យអ្នកបើកបររួមទាំងអ្នកជិះក្នុងរថយន្តចំនួន៩ នាក់ត្រូវរងរបួសធ្ងន់ ដេកដួលរដូករណែលជាប់
គល់គគីរគួរឱ្យរន្ធត់ណាស់ ។
អ្នករងគ្រោះខាងលើនោះគឺជាក្រុមការងារម៉ៅការរៀបចំតម្លើង ឆាកសម្រាប់ការប្រគំតន្ត្រីផ្សព្វ
ផ្សាយពាណិជ្ជកម្មស្រាបៀរ ដែលរៀបចំធ្វើឡើងរយៈពេល៥ថ្ងៃ ដែលក្រុមការងារខាងលើបាន
បំពេញភារកិច្ចក្នុងការរៀបចំឱ្យ ក្រុមហ៊ុន ។ ដោយពួកគេគិតថានៅថ្ងៃបញ្ចប់ការងារហើយ នឹង
វិលត្រឡប់ទៅរាជធានីភ្នំពេញវិញ ក៏បបួលគ្នាទៅកម្សាន្តលេងនៅឆ្នេរសមុទ្រអូរឈើទាល មិន
តែប៉ុណ្ណោះពួកគេបានផឹកស៊ីរួមគ្នាយ៉ាងសប្បាយនៅឯឆ្នេរ សមុទ្រ ។ លុះជិតដល់ម៉ោងធ្វើការ
ក៏នាំគ្នាបើករថយន្តវិលត្រឡប់មក កាន់កន្លែងធ្វើការវិញ ក៏ជួបប្រទះហេតុការណ៍នេះតែម្តង ។
នៅ កន្លែងកើតហេតុ អ្នកខ្លះនាំគ្នានិយាយរិះគន់ថា មកពីអ្នកបើកបរផឹកស្រវឹងជោកជាំទៅ
ដោយអំណាចទឹកប្តូរនិស្ស័យ ទើបបានជាភ្លេចជាន់ហ្វ្រាំង ទៅជាន់ប៉ះចំហ្គារបន្ថែមល្បឿន
ទើបបណ្តាលឲ្យរថយន្តបោលទៅជល់នឹងដើមគគីរស្ទើរបាក់ដាច់ យ៉ាងដូច្នេះ ។
ក្រោយពេលកើតហេតុភ្លាមៗនោះ មានរថយន្តសង្គ្រោះតាមគ្លីនិកឯកជនក្នុងខេត្តព្រះសីហនុ
ដឹកបញ្ជូនទៅព្យាបាលនៅតាមគ្លីនិកផ្សេងៗគ្នា ។ នៅក្នុងហេតុការណ៍ភ្លាមៗនេះពុំមានបង្កឲ្យ
មានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សណាម្នាក់នោះទេ ។
ប្រភព៖ កោះសន្តិភាព