CamNews

យល់ដឹង 

រូបមន្តធម្មជាតិ ដ៏ស័ក្តសិទ្ធិ ព្យាបាលសូរសំឡេងហ៊ឹងត្រចៀក ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស

សូរសំឡេងហ៊ឹងត្រចៀក គឺជាសូរសំឡេងមួយដែលកើតមាននៅក្នុងត្រចៀករបស់អ្នក អាច
លឺសូរជាប់នៅក្នុងត្រចៀក។ បញ្ហាទាំងនេះបណ្តាលមកពីកត្តាជាច្រើនដូចជា៖ មនុស្សមាន
វ័យចំណាស់ចាប់ផ្តើមមានបញ្ហា កង្វះវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ ទៀត ដែលបង្កឱ្យ
ត្រចៀកមានបញ្ហា។

ខាងក្រោមនេះ គឺជារូបមន្តងាយៗ អាចជួយឱ្យព្យបាលសូរសំឡេងហ៊ឹងត្រចៀក បានយ៉ាង
ឆាប់រហ័សដោយធម្មជាតិ។

វីធីទី១៖ សូមយកទឹកខ្មេះធ្វើពីផ្លែប៉ម ២ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំបន្តិច រួច
កូរចូលគ្នាឱ្យសព្វ   ផឹក ២ ទៅ ៣ដង ក្នុង ១ថ្ងៃ  រហូតដល់ត្រចៀករបស់អ្នក  អាចស្តាប់លឺ
ធម្មតាវិញ។

វិធីទី២៖ សូមយកខ្ទឹមបារាំង ១ផ្លែតូចល្មម ចិតជាបំណែកតូចៗ ដាក់ចូលក្នុងម៉ាស៊ីនកំដៅ
រយៈពេល ១ ទៅ២នាទី រួចទុកឱ្យវាត្រជាក់ បន្ទាប់មកច្រោះយកទឹករបស់វា បន្តក់ចូលទៅ
ក្នុងត្រចៀក ២ទៅ ៣តំណក់ ទុករយៈពេល ៥នាទី រួចយកទឹកនោះចេញពីត្រចៀកវិញ ជា
ការស្រេច។ សូមព្យបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១សប្តាហ៍៕

 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Home Remedies for Tinnitus