បញ្ហាក្លិនមាត់មានក្លិនមិនល្អ ឬ ក្លិនមាត់ស្អុយ គឺជារឿងដ៏សាមញ្ញមួយ ដែលតែងតែកើតមាននៅលើ មនុស្សគ្រប់វ័យទាំងអស់ មិនថា មនុស្សប្រុស ស្រី ចាស់ ឬ ក្មេងនោះទេ ប្រសិនអ្នកទាំងអស់នោះ មិនថែរក្សា និង សំអាតមាត់ធ្មេញ ជារៀងរាល់ថ្ងៃ។ ក្លិនមាត់មិនល្អ គឺជារឿងដ៏អាក្រក់បំផុត នៅពេល ដែលអ្នកចាប់ផ្តើមនិយាយទៅកាន់មនុស្សនៅជុំវិញខ្លួនរបស់អ្នក នៅក្នុងថ្នាក់រៀន កន្លែងការងារ និង នៅគ្រប់ទីកន្លែងទាំងអស់ ក្លិនមាត់ស្អុយរបស់អ្នក នឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកនៅជុំវិញខ្លួន ជាមិនខាន។
ក្លិនមាត់ស្អុយនេះ អាចកើតឡើងដោយសារតែ ចំណីអាហារដែលអ្នកទទួលទានរួច មានបន្សំកាក សំណល់នៅជាប់ធ្មេញ ធ្មេញដង្កូវស៊ី និង បញ្ហាជំងឺផ្សេងៗ ជាច្រើនទៀត នៅខាងក្នុងមាត់ធ្មេញ របស់អ្នក។
ខាងក្រោមនេះ យើងសូមធ្វើការណែនាំ អ្នកឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន ដែលអាចជួយ ព្យាបាលកំចាត់ក្លិនមាត់មិនល្អ បានយ៉ាងឆាប់រហ័ស។
វិធីព្យាបាល៖
១. ត្រូវដុសសំអាតធ្មេញរបស់អ្នក គ្រប់ពេលវេលា ក្រោយទទួលទានអាហាររួច
២. ប្រើស្ពាយបាញ់មាត់ ប្រសិនបើ ចន្លោះពេលនៃការទទួលទានអាហាររបស់អ្នកយូរពេក អាចធ្វើឱ្យមានត់របស់អ្នក មានក្លិន
៣. ត្រូវដុសសំអាតធ្មេញឱ្យបានស្អាត យ៉ាងហោចណាស់ម្តងក្នុង មួយថ្ងៃ
៤. ផឹកទឹកឱ្យបាន ៧ ទៅ ៨ដង ក្នុង មួយថ្ងៃ
៥. ញុំាស្ករកៅស៊ូ បន្ទាប់ពីអ្នកទទួលទានអាហារ ដែលមានផ្ទុកខ្ទឹមស ឬខ្ទឹមបារាំង
៦. ផ្លាស់ប្តូរច្រាស់ដុសធ្មេញ ឱ្យបានញឹកញាប់ កុំឱ្យសរសៃរច្រាស់នោះឆាប់ខូច ដែលជាហេតុសំអាត ធ្មេញមិនបានស្អាតល្អ
៧. ទៅពិនិត្យសុខភាពមាត់ធ្មេញ នៅកន្លែងពេទ្យធ្មេញ រយៈពេល ៦ខែម្តង ឬ យ៉ាងណោចណាស់ ១ឆ្នាំ ម្តង ដើម្បីអាចទទួលបានការស្អាតធ្មេញ ឬ ការព្យាបាលធ្មេញដែលខូចទាន់ពេលវេលា៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hubpages