CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ ចារិត ពិត ពិជឃាត ISIS សម្លាប់ កាត់ក្បាល មិនញញើតដៃ "ស្លូត សុភាព និង ស្រគត់ស្រគុំ"

ព័ត៌មានអន្តរជាតិ ៖ សកម្មប្រយុទ្ធ   សមាជិក   នៃរដ្ឋ  អ៊ីស្លាមជ្រុលនិយម ដែលត្រូវបានគេស្គាល់អត្ត សញ្ញាណជាពិជឃាត សម្លាប់សាហាវ មានឈ្មោះថា  Jihadi John នោះ  ត្រូវបានគេពណ៌នាអោយដឹង ថាជាបុគ្គលមួយរូប ដែលចូលចិត្ត ស្ងប់ស្ងាត់ និងនៅតែឯកឯង ឆ្ងាយពីអ្នកដទៃ នេះបើយោងតាមសម្តី សមាជិករត់ចោលជួរ ដែលធ្លាប់ជាក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ធ្លាប់ជួប បុរស ពិជឃាតខាងលើ នៅក្នុង ប្រទេស ស៊ីរី ។


ការលើកឡើងខាងលើនេះ គូសបញ្ជាក់អោយដឹងច្បាស់ បន្ទាប់ពីទំព័រ  សារព័ត៌មាន ប៊ីប៊ីស៊ី បានធ្វើបទ សម្ភាសន៍ជាមួយនឹង បុរសម្នាក់ ជាអតីត ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ធ្លាប់បានជួប ពិជឃាតខាងលើ ជាលើកដំបូង កាលពី ២ ឆ្នាំមុន នៅ ក្នុងប្រទេសស៊ីរីផ្ទាល់តែម្តង ។   មិន ដូចទៅនឹង បុរសជនជាតិអង់ គ្លេសឯទៀតនោះទេ ប៉ុន្តែ លោក Jihadi តែងតែទាមទារ ដោយ តម្រូវ  អោយខ្លួន លិចមុខឡើងនៅក្នុង ឃ្លីបវីដេអូ IS ប្រភពដដែល គូសបញ្ជាក់ ។


គួរបញ្ជាក់ថា ពិជឃាត Jihadi John ឬអត្តសញ្ញាណ   នៃ ឈ្មោះពិត Mohammed Emwazi មកពីទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេសនោះ លោកគឺជាពលរដ្ឋកើតនៅក្នុងទឹកដីប្រទេស Kuwaiti លោកត្រូវបានក្រុម តាមដាន ស៊ើបអង្កេត បញ្ជាក់អត្តសញ្ញាណបាន​ ក្រោយ លេចវត្តមាន ច្រើនលើកច្រើនសា នៅក្នុងឃ្លីប វីដេអូកាប់សម្លាប់ចំណាប់ ដោយផ្តាច់ក្បាល កាលពីពេលកន្លងទៅ ។

Abu Ayman គឺជាឈ្មោះបុរសម្នាក់ ដែលគាត់បានហៅខ្លួនគាត់ ខណៈស្ថិតនៅក្នុងវ័យ ២០ឆ្នាំជាងបុរស ម្នាក់នេះ មានរាងស្តើង ជាអតីត ក្រុមសកម្មប្រយុទ្ធ    រដ្ឋអ៊ីស្លាម លោកបានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ ក្រុមការងារយើងខ្ញុំ ពីគូកនរបស់លោក   ដែលជាឧក្រិដ្ឋជន   ពិភពលោក តាមប្រមាញ់រក ។ នៅពេល ដែលពួកគេបានជួបគ្នា  ពួកគេគ្រាន់តែជាសកម្ម    ប្រយុទ្ធសាមញ្ញតែប៉ុណ្ណោះ នៅក្នុងក្រុមឧទ្ទាម រដ្ឋអ៊ី ស្លាមជ្រុលនិយម នៅប្រទេស ស៊ីរី ។ សេចក្តី  រាយការណ៍ បញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ បរទេស ភាគ ច្រើនមកពី អង់គ្លេស បានប្រមូលផ្តុំគ្នា នៅក្នុងក្រុង Atmeh ភាគខាងជើង ប្រទេស ស៊ីរី ៕

- អាន ៖ ពិជឃាត សម្លាប់មនុស្ស មិនញញើតដៃ នាងខ្ញុំ ចង់ចាប់គេទាំងរស់ ព្រោះគេ សម្លាប់កាត់ក្បាលប្តីនាងខ្ញុំទាំងរស់

- អាន ៖ ពិជឃាត សម្លាប់ មិនញញើតដៃ កាត់ក្បាល ផ្តាច់អណ្តាត ត្រូវគេស្គាល់ឈ្មោះហើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Egypt ISIS Jihadi John