CamNews

យល់ដឹង 

កំពូលអ្នកមានបំផុត ៥ នាក់នៅអាស៊ី


អាស៊ី៖ តាមសេចក្ដីរាយការមួយពីភ្នាក់ងារសេដ្ឋកិច្ច Capgemini និង អ្នកឃ្លាំមើលខាងទ្រព្យ
សម្បត្តិ RBC បានអោយដឹងថា បច្ចុប្បន្ននេះមានកំពូលអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនមហិមា
ចំនួន ៥​ រូបនៅតំបន់អាស៊ីយើងនេះ។​ នេះបើតាមសេចក្ដីរាយការណ៍កាលពីដើមសប្ដាហ៍នេះ។                                  

                                            ​  ​​​              +ទាំង ៥ រូបរួមមានៈ
១. លោក លីកា ស៊ីង (Li ka-Shing)
     លោក លីកា ស៊ីង រស់នៅក្នុងទីក្រុង ហុងកុង គាត់ជាអ្នកវិនិយោគទុនជាច្រើនផ្នែកដូចជា
     ផ្នែកទូរគមនាគមន៍ និងប្រពន្ធបច្ចេកវិទ្យាដែលរួមបញ្ចូលផែ្នកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង
     គ្រឿងចក្រផងដែរ។ លោក​ កាស៊ីងមានទឹកប្រាក់សរុប​ ២៥.៥ កោដិដូលា្លរ។


២. លោក មូគីស អាំបានី (Mukesh Ambani )
     លោក មូគីស អាំបានី ជាជានជាតិ ឥណ្ឌា គាត់ជាអ្នកវិនិយោគទុនផ្នែកឧស្ម័នហ្គាសដ៏ធំនៅ
​     ប្រទេស ឥណ្ឌា។ ថ្មីៗនេះគាត់ក៏បានដាក់ទឹកប្រាក់ជាច្រើនក្នុងការធ្វើវិនិយោគទន់ជាមួយនិង
     ក្រុមហ៊ុនសហប្រតិបត្ដការទូរគមនាគមន៍ផងដែរ។ លោក មូគីស មានទឹកប្រាក់សរុប ២២.៣
     កោដិដូល្លារ។

   
៣. រ៉ូប៊ីន លី (Robin Li)

    លោករ៉ូប៊ីន លី ជាជនជាតិចិន គាត់ជាអ្នកធ្វើវិនិយោគទុនផ្នែកវេបសាយ (google )។ ចំនួន
    ៨០ ភាគរយនៃគេហទំព័រ Baidu ដែលស្រាវជ្រាវផ្នែក​ទីផ្សារគ្រឿងចក្រចិន សុទ្ទតែប្រើ
    ប្រាស់គេហទំព័រនេះទាំអស់។ ថ្ងីៗនេះផងដែរ លោកក៏បានដាក់វិនិយោគទុនជាមួយក្រុម
    ហ៊ុន Mobileទៀត។ នេះបើតាមការស្រាវជ្រាវរបស់ Goldman។ លោកលី​ មានទឹកប្រាក់សរុប
    ១០.២ កោដិដុល្លារ។


៤. លោក តាដាហ្សិ យ៉ាណៃ (Tadashi Yanai)
    
លោក តាដាហ្សិ យ៉ាណៃ ជាជនជាតិជប៉ុន គាត់អ្នករកស៊ីលក់ខោអាវ ដែលជាកេរិ៍ដំណែល
     ពីឪពុកលោក​ វាមានឈ្មោះថា "Chain Uniqlo" ។ សព្វថ្ងៃនេះគាត់មានហាងរាប៉សិបកន្លែង
     ទូទាំងពិភពលោក។ គាត់បាននិយាយថាបីឆ្នាំទៀត គាត់នឹងបង្កើតហាងលក់សម្រៀកបំពាក់
     អោយបាន ៥០ កន្លែងនៅប្រទេស ភីលីពីន។លោក យ៉ាណៃ មានទឹកប្រាក់ចំនួន ១០ កោដិ
​     ដូល្លារ៕


៥. លោក អាប៊ូឌី ហាតូណូ (Budi Hartono)

     លោក អាប៊ូឌី ហាតូណូ ជាជនជាតិ ឥណ្ឌូនេស៊ី គាត់​ និងបងប្រុសគាត់គឺជាអ្នកគ្រប់គ្រង
    ​ ក្រុមហ៊ុនថ្នាំជក់ដ៏បមផុតក្នុងប្រេទេស ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា Djarum។ លើលពី
     នេះទៅទៀតគឺគាត់មានធានាឯកជនដ៏ធំផំផុតក្នុងប្រទេសនេះទៀតផង នោះគឺធានាគា
     កណ្ដាលអាស៊ី (Bank Central Asia)។ ក្រុមហ៊ុនទេសចរណ៍ដ៍ធំនៅទីក្រុង ចាកាតា ក៏មាន
     ចំណែកគាត់ផងដែរ។ លោក​ អាប៊ូឌី មានទឹកប្រាក់សរុប ៦.៥ កោដិដូលា្លរ។

ដោយ​៖ សារិន
ប្រភព៖ propertyobserver


Tags: lifestye knowdement rich person