CamNews

តារា 

ប្រតិកម្ម ហាមមិនអោយមានស្រីស្អាត នៅពិពណ៌រថយន្ត តារាម៉ូដែល ចេញមុខ ធ្វើការតវ៉ា

តារាម៉ូដែល ៖ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីទំព័រ qq.com ដើមសប្តាហ៍ថ្ងៃច័ន្ទនេះ គេហ ទំព័រសារព័ត៌មានផ្លូវការ សឹង្ហបុរី អាស៊ីវ័ន បានចុះផ្សាយអោយថា បណ្តាតារាម៉ូដែល  ដែលបានហាម ពី កម្មវិធីពិពណ៌រថយន្តហោះ ទីក្រុងសៀងហៃ នៅឆ្នាំនេះ បានចេញធ្វើយុទ្ធនាការ តវ៉ា  ប្រឆាំងទៅនឹងការ ហាមឃាត់ខាងលើ ។


គួរបញ្ជាក់ថា តារាម៉ូដែលទាំងនោះ បានតុបតែងខ្លួន របៀបជាអ្នកសុំទានតោកយ៉ាក និង បានចេញតវ៉ា នៅឯស្ថានីយ៍រថភ្លើង Xujiahui Station ក្រៅក្រុង ។ ខណៈពួកគេបានរំលេចនូវផ្ទាំងបដា អមមកជាមួយ អោយដឹងថា ៖ ពួកយើងពិតជាចង់រស់រាន ដូចគេឯង ខណៈមួយចំនួនផ្សេងទៀត ត្អូញ   ត្អែរ  បែបខ្សឹក ខ្សួលអោយដឹងថា ៖ លទ្ធភាពនៃកិច្ចខិតខំប្រែងប្រែងសម្រកទម្ងន់របស់ពួកគេ គឺគ្មានបានការ ។

មានការលើកឡើង ពីរ ប្រភេទផ្សេងៗពីគ្នា តួយ៉ាង​ក្រុមអ្នកគាំទ្រ     តារា  ម៉ូដែល  ពេលនេះ លើកឡើង អោយដឹងថា គួរណា ផ្តល់ឱកាស នៃភាពមានការងារធ្វើដល់ពួកគេ   ពីព្រោះថា ពួកគេពិតជាទាក់ទាញ ពិតប្រាកដមែន ដោយឡែក ក្រុមអ្នកគាំទ្រ ជាមួយនឹងការប្រឆាំងនោះលើកឡើង  អោយដឹងថា ពីព្រោះ ថាពិពណ៌រថយន្តគួរណាមានការផ្តោតជាសំខាន់ទៅលើរថយន្តថ្មី ច្រើនជាង តារា  ម៉ូដែល  ស៊ីចស៊ី ទើប ជាការប្រសើរ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong