យានយន្ដ៖ ស្ថិតក្នុងការវិវត្ដជឿនលឿនបច្ចេកវិទ្យា និង ការពេញនិយមខ្លាំងលើប្រភេទរថយន្ដ ដែលប្រើប្រព័ន្ធហាយប្រ៊ីត Toyota Prius គឺជារថយន្ដដែលទទួលបានការស្គាល់ច្បាស់ជាងគេ ក្នុងចំណោមរថយន្ដដែល ប្រើហាយប្រ៊ីត ។ ស្របគ្នានឹងការស្គាល់ច្រើផងដែរ នោះ រោងចក្រផលិតធំនៅក្នុងប្រទេសជប៉ុន បានកាន់តែចាត់វិធានការកាន់តែក្ដៅឡើងៗ ដើម្បីសម្រេចបាននូវការផលិត និង ផ្ដល់ទំនុកចិត្ដឲ្យកាន់តែខ្ពស់ ថែមទៀត ដល់អ្នកគាំទ្រជាមួយនឹងស៊េរីថ្មីសម្រាប់ ឆ្នាំ 2016 ដែលគ្រោង នឹង សម្រេច ក្នុងពេលឆាប់ៗនេះហើយ ។
យោងតាមការបកស្រាយបង្ហាញរបស់ គេហទំព័រអន្ដរជាតិមួយបានលើកឡើងថា Toyota Prius 2016 ថ្វីត្បិតតែមិនទាន់បានសម្រេចជាផ្លូវការក៏ដោយមែនពិត ប៉ុន្ដែ រោងចក្រកំពុងតែធ្វើការ តេស្ដ សាកល្បង នូវកំណែទំរងថ្មីជាមួយរូបរាង នូវការដាក់បន្ថែមភាពខុសប្លែកជាបន្ដបន្ទាប់លើតួរថយន្ដ ប៉ុន្ដែមិនខុសគ្នាទាំងស្រុងឡើយ ជាមួយស៊េរីមុនៗ ។
Toyota Prius 2016 ប្រើសមាសភាពកម្លាំង ៤ ម៉ាស៊ីន ត្រូវខ្នាតរង្វាស់ ១.៨ liter ប្រើសាំង រត់អមនឹងកម្លាំង ម៉ូទ័រ ប្រព័ន្ធហាយប្រ៊ីត កាន់តែទំនើប ហើយមានកម្លាំងខ្លាំង ។ ចំណែកសមាសភាពអាគុយ ផ្ទុកចរន្ដភ្លើងវិញ ក្រុមហ៊ុនបានបន្ថែម បន្ទះផ្ទុកថាមពល ឲ្យកាន់តែមានសមត្ថភាពខ្ពស់ អាចរក្សាបាន នូវថាមពល ភ្លើងបានច្រើន ជាងស៊េរីមុនៗទាំងអស់ ។ ហើយសម្រាប់តម្លៃ ក្រុមហ៊ុន មិនទាន់ចេញនៅឡើយទេ ដោយហេតុ ម៉ូដែលមួយនេះ សម្រាប់ស៊េរី 2016 និងសម្រេចចេញលក់លើទីផ្សារជាផ្លូវការ គឺនៅចុង ឆ្នាំ 2015 ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ releasedateprice2016