ចម្លែកៗ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស spy
កាលពីពេលកន្លងទៅនេះ អោយដឹងថា ទារកតូចមួយដែលទើបតែនឹងកើតបានដាក់ឈ្មោះ
ថា Ella បន្ទាប់ពីគេបានប្រសូត្រឡើង នៅក្នុងប្រអប់ជណ្តើរយន្ត (elevator) ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ អាចកើតឡើងទៅបាន ខណៈដែលគូស្វាមីភរិយា
ឈ្មោះ Melissa Cavanagh និង Paul Yeomans ជាពលរដ្ឋរស់នៅលើសំណង់អាគារមួយ
ជាន់ទី ៩ តំបន់ West Midlands ប្រទេសអង់គ្លេស កាលពីថ្ងៃសុក្រ ទី ៥ កក្កដា កន្លងទៅ
ស្រ្តីជាភរិយា ដែលមានឈ្មោះថា Melissa ក៏បានទូរស័ព្ទហៅ អ្នកជំនួយការវេជ្ជបណ្ឌិត
អោយមកផ្ទះលោកស្រី ស្របពេលដែលលោកស្រី បានបែកទឹកភ្លោះ ជិតនឹងសម្រាល
កូន។
ភ្លាមៗនោះ អ្នកជំនួយការវេជ្ជបណ្ឌិតក៏បានមកដល់ នឹងបានសម្រេចចិត្តយកស្រ្តីជាម្តាយ
ទៅសម្រាលនៅឯមន្ទីរពេទ្យ ដោយធ្វើដំណើរចុះតាមជណ្តើរប្រអប់យន្ត (elevator) តែមិន
ដឹងថា ជាអកុសលអ្វី ជណ្តើរយន្ត លែងដំណើរការ ហើយពួកគេក៏បានជាប់គាំងនៅក្នុង
នោះតែម្តង។
ដោយជាប់គាំង នៅក្នុងជណ្តើរយន្តប្រអប់ដល់ទៅ ២០ នាទី ស្រ្តីជាម្តាយ ក៏បានសម្រាល
កូននៅក្នុងនោះតែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Odd