ស្ទើរតែមិនគួរអោយជឿ ៖ វេជ្ជបណ្ឌិត ពីមន្ទីរពេទ្យក្នុងស្រុក Dongyang People ខេត្ត Zhejiang ប្រ ទេសចិន បានធ្វើការវះកាត់ គ្រួសក្នុងតម្រងនោម ដល់ទៅ ៤២០ គ្រួស ពី តម្រង នោម ខាងឆ្វេង របស់អ្នកជម្ងឺម្នាក់ កាលពីថ្ងៃសុក្រ កន្លងទៅនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា អ្នក ជម្ងឺ រូប នេះ មាននាមត្រកូល Heលោកបានទៅជួប ផ្ទាល់ជាមួយនឹង វេជ្ជបណ្ឌិតកាលពីអំឡុងខែមុន បន្ទាប់ពីទទួលរង នូវអាការៈឈឺចុកចាប់ក្នុងពោះ ជាខ្លាំង ដឹងអីថា បន្ទាប់ពីធ្វើការស្កេន ទាំងពីរនាក់ អ្នកជម្ងឺ ព្រមទាំងគ្រូពេទ្យ ពិត ជាមានភាពស្រ ឡាំងកាំងជាខ្លាំង នៅដែលបានប្រទះឃើញ ថាមានគ្រួស ជាច្រើន នៅក្នុងតម្រងនោម គាត់ដ៏តូច មួយផ្នែកខាងឆ្វេង ។ សម្តីវេជ្ជបណ្ឌិតម្នាក់ ដែលមានបទពិសោធន៍ការងារ ៨ ឆ្នាំមកនេះ អោយដឹង ថា ជាការពិត ខ្ញុំមិនធ្លាប់បានឃើញ គ្រួសនៅក្នុងតម្រងនោម ចំនួនច្រើនដូច្នេះ នោះទេ ពិតណាស់ តម្រងនោម អាចនឹងដំណើរការមិនប្រក្រតី ឬក៏អាចត្រូវវះកាត់ចោលបាន បើសិនណា ករណីកម្រ មួយនេះ ទុកបង្អង់យូរ ។
យោងតាមការគូសបញ្ជាក់ ពីសម្តី លោក He អោយដឹងថា កាលពី ២០ ឆ្នាំមុន លោក ធ្លាប់បានធ្វើ ការវះកាត់គ្រួសក្នុងតម្រងនោមរួចម្តងមកហើយ ដោយវះយកចេញ ១០ គ្រួស តាមរយៈនិតិវិធី វេជ្ជ សាស្រ្តវះកាត់ Lithtirpsy ។ ដោយឡែក ចំពោះករណីលើកនេះ វិញ ក្រុម វេជ្ជបណ្ឌិត បានធ្វើការវះ កាត់ដោយចំណាយពេលដល់ទៅ ២ ម៉ោងពេញ ក្នុងការវះកាត់ គ្រួស ៤២០ គ្រួសដោយប្រើដង្កៀប យកគ្រួសចេញម្តងមួយៗ ក្នុងនោះ មានគ្រួសតូចជាងគេបំផុតនោះ ចំណាយ ពេល ដល់ទៅ ៤៥ នាទី ក្រោយធ្វើការវះកាត់រួចរាល់ ទាំងដៃ និងជើងក្រុមការងារ វះកាត់ទាំងអស់ ស្ពឹក គ្រប់គ្នា ។
ប្រភពបញ្ជាក់អោយដឹងដោយមានជំនឿជាក់ថាមូលហេតុចម្បងដែលបានបណ្តាលអោយបុរសរូប នេះជូបហេតុការណ៍សុខភាពដ៏កម្រយ៉ាងដូច្នេះ ក៏ព្រោះតែទម្លាប់នៃការទទួលតៅហ៊ូជាប្រចាំ ស្រប ពេលដែលលោក មាន ទម្លាប់ អាក្រក់ដូចគ្នាដែរ មិន ចេះ ទទួលទានទឹក ។ ផលិតផល ផលិតពី សណ្តែក តួយ៉ាង តៅហ៊ូ គឺមានសារជាតិ កាល់ស្យូម កម្រិតខ្ពស់ វាអាចនឹងបណ្តុំនៅក្នុងរាងកាយក្នុងកម្រិតមួយច្រើនលើសលប់ បើសិនណា គ្មានការទទួលទានទឹក អោយបានគ្រប់គ្រាន់។
បើទោះបីជា មានការវះកាត់ បានជោគជ័យ យ៉ាងណាក៏ដោយចុះ ក៏ តម្រងនោម ខាងឆ្វេង នៃអ្នក ជម្ងឺវ័យ ៥៥ ឆ្នាំម្នាក់នេះ នៅខ្សោយនៅឡើយ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា គ្រួសក្នុង តម្រងនោមដែលបានវះកាត់យកចេញនោះ បេក្ខភាពអ្នកជម្ងឺម្នាក់នេះ បានរក្សាទុក ក្នុងកូនកញ្ជប់ ថង់ប្លាស្ទិចមួយ រួចនាំយកទៅផ្ទះ ទុក ធ្វើ ជាអនុស្សាវរីយ័ ក៏ដូចជា ទុក ជា ការដាស់តឿនអោយ លោកឈប់ទទួលទាន តៅហ៊ូជាដើម៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស