CamNews

ព័ត៌មានអន្តរជាតិ 

ស្ត្រីជប៉ុនម្នាក់ស្លាប់ ក៏ព្រោះប៉ូលីសកន្ទាត់ ទម្ងន់ធ្ងន់ ១០០ គក អង្គុយពីលើ

អន្តរជាតិ ៖ ស្រ្តីជនជាតិជប៉ុនម្នាក់ ត្រូវបានរកអោយឃើញថាបានស្លាប់បាត់បង់ជីវិត ខណៈ
ពេលដែល លោកប៉ូលីសកន្ធាត់  ទម្ងន់ធ្ងន់ ១០០ គីឡូក្រាម  អង្គុយពីលើ  ស្របពេលកំពុង
ចេញប្រតិបត្តិការចាប់ឃាត់ខ្លួន នេះបើតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារ
ព័ត៌មានបរទេស singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ

លើសពីនេះប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់ថាការចេញប្រតិបត្តិការដោយចាប់
ឃាត់ខ្លួន ស្រ្តីមកពីខេត្ត Osaka ប្រទេសជប៉ុន រូបនេះ ក៏ព្រោះតែនាងស្ថិតក្នុងសភាពក្រេវ
ក្រោធជាខ្លាំង ហើយលោកប៉ូលីសកន្ទាត់  អង្គុយលើនាង គោលបំណងធ្វើការបង្រ្កាបនាង
អោយមានភាពស្ងប់ស្ងាត់ តែក្រោយមកនាងបែរជាសន្លប់ នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរ
ពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ រយៈពេល ៥ ថ្ងៃក្រោយ  នាងក៏បានស្លាប់បាត់បង់ជីវិត
ដោយសារ hypoxia-ischemic encephalopathy (HIE)។

(HIE) គឺជាលក្ខខ័ណ្ឌដ៏កម្រមួយដែលត្រូវបានកើតឡើង នៅពេលដែលខួរក្បាលទាំងមូល
ត្រូវបានដកហូតដោយការផ្គត់ផ្គង់នូវខ្យល់អុកស៊ីសែន។


យ៉ាងណាមិញ   បើតាមទីភ្នាក់ងារសារព័ត៌មានបរទេស  Weird Asia  News ក៏បានបញ្ជាក់
ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានកើតឡើងតាំងពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែ
របាយការណ៍ព័ត៌មាន ក៏ដូចជាវីដេអូគំនូរជីវចល ស្តីពីឧបទ្ទេវហេតុនេះ ទើបតែបានលេច
ឡើងក្នុងប្រព័ន្ធអ៊ិនធើណេតកាលពីពេលថ្មីៗនេះ។

ដោយឡែក   ការតាមដានស៊ើបអង្តេត ត្រូវបានធ្វើឡើង   ដើម្បីកំណត់ថាតើ  កម្លាំងលើស
នោះត្រូវបានគេ
ប្រើនៅក្នុងឧបទ្ទវហេតុនេះ
ឬក៏យ៉ាងណា?  ។ ជាលទ្ធផល ការស្លាប់នៃជន
រងគ្រោះ ក៏ត្រូវបានចោទប្រកាន់ ពីបទការធ្វេសប្រហែសខាងជំនាញវិជ្ជាជីវៈ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen


Tags: international news strange news unbelievable news pic