ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៧ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ៤០ នាក់ផ្សេង ទៀតរបួសធ្ងន់ស្រាល ក្នុងករណីរត់ជាន់គ្នា អំឡុងមានការបាតុកម្ម ផ្នែក នយោបាយ ដោយអ្នកនយោ បាយបក្សប្រឆាំង Imran Khan នៅ ភាគកណ្តាលប្រទេស ប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ម្សិលមិញ នេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក ។
ប្រភពសារព័ត៌មាន ពីគេហទំព័របរទេស សឹង្ហបុរី ចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ បន្តិច វេលាព្រឹកថ្ងៃ សៅរ៍នេះ អោយដឹងថា ករណីគ្រោះថ្នាក់ សោកនាដកម្មលើកនេះ បាន កើតឡើងនៅក្នុងក្រុង Multan បន្ទាប់ពី បក្សប្រឆាំងបានធ្វើការកៀងគរ ក្រុមមនុស្សអោយមានការតវ៉ា ដោយ ទាមទារ អោយនាយក រដ្ឋមន្រ្តី Nawaz Sharif ចុះចេញពីតំណែង ខណៈ បក្សប្រឆាំង បាន ចោទប្រកាន់ថាលោក បានរៀបចំ ការបោះឆ្នោត កាលពីឆ្នាំកន្លងទៅ ។
យ៉ាងហោចណាស់ មនុស្ស ៧ នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៤០ នាក់ទៀតរបួស នេះបើយោងតាម សម្តីលោក Pervez Haider អគ្គនាយកដ្ឋានសង្គ្រោះបន្ទាន់ ប្រចាំមន្ទីរពេទ្យ Nishtar ផ្តល់ជាកិច្ចសម្ភា សន៍ដល់ភ្នាក់ងារសារព័ត៌មាន AFP ។ ដោយឡែក អគ្គស្នងការ ប៉ូលីស ក្រុ ង Multan លោក Sultan Chaudhry បានធ្វើការគូសបញ្ជាក់អោយដឹងថា ការស្លាប់ និង របួស កើត ចេញពីការរត់ជាន់គ្នាលើក នេះបានកើតឡើងនៅពេលដែលក្រុមមនុស្ស បានផ្អើលនាំគ្នា សម្រុក ចេញពី ពហុកីឡាដ្ឋាន បន្ទាប់ពី បញ្ជប់ការតវ៉ា ធ្វើបាតុកម្ម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia