CamNews

តារា 

អតីតកីឡាករ Man City ជួយ Sunderland ឲ្យឈ្នះ Man City


នៅក្នុងការប្រកួតបាល់ទាត់ Premier League ដែលប្រព្រឹត្តទៅកាលពីម្សិលមិញនេះ ក្លឹបបាល់
ទាត់ Manchester City បានប្រកួតចាញ់ក្លឹប Sunderland ក្នុងលទ្ធផល 0-1។

នៅក្នុងការប្រកួតនៅតង់ទី១ ក្លឹប Manchester City ហាក់ដូចជាមានប្រៀបខ្លាំងទៅលើក្លឹប
Sunderland ប៉ុន្តែ ឈានចូលដល់វគ្គតង់ទី២ កីឡាកររបស់ Sunderland ឈ្មោះ Adam Johnson
បានសុតបាល់បញ្ចូលទី ធ្វើឲ្យក្លឹប Sunderland នាំមុខ ១គ្រាប់មុន ដែលចុងបញ្ចប់លទ្ធផលបាល់
គឺ 0-1។

រូបភាព៖ កីឡាករ Adam Johnson

សូមបញ្ជាក់ថា កីឡាករ Adam Johnson គឺជាអតីតកីឡាកររបស់ក្លឹប Manchester City ដែលចុះ
កុងត្រាតាំងពីឆ្នាំ២០១០ ហើយទើបតែផ្លាស់ចូលមកលេងឲ្យក្លឹប Sunderland នៅឆ្នាំ២០១២ ថ្មីៗ
នេះឯង។

ការប្រកួតចាញ់ក្រុម Sunderland គឺជាលទ្ធផលគួរឲ្យអាម៉ាស់របស់ក្លឹប Manchester City ដែល
ជាក្លឹបឋិតនៅក្នុងលំដាប់លេខ២ ក្នុងតារាង តែបែរជាចាញ់ក្លឹប Sunderland ដែលឋិតក្នុងលំដាប់
លេខ ១៣ ឯណោះក្នុងតារាង៕

ដោយ៖ តុលា
ប្រភព៖ DM


Tags: sport football