ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីការពារជាតិ ប្រទេសថៃ គូសបញ្ជាក់អោយដឹងថា ឧក្រិដ្ឋជនដែលបាន បង្កៃគ្រាប់បែកបំផ្ទុះ នៅទីសក្ការៈបូជា កណ្តាលក្រុងបាងកកកាលពីយប់មិញនោះគោលដៅរបស់ ពួកគេគឺវាយប្រហារទៅលើ ភ្ញៀវទេសចរ ដើម្បីជាការគម្រាមគំហែង ដល់វិស័យទេសចរនិងសេដ្ឋ កិច្ចជាតិ របស់ប្រទេសថៃ ។
លោក Prawit Wongsuwan រដ្ឋមន្រ្តីការពារជាតិ ប្រទេសថៃ បានធ្វើការតាំងចិត្ត យ៉ាងមុតមាំ តាម ប្រមាញ់អោយបានឧក្រិដ្ឋជន នៅពីក្រោយ ការ វាយប្រហារ បំផ្ទុះគ្រាប់បែក កណ្តាលក្រុងលើក នេះ ដែលបានសម្លាប់មនុស្ស ហោចណាស់ ២១ នាក់ និងច្រើនជាង១២០នាក់ផ្សេងទៀតរងរបួស ធ្ងន់និងស្រាល ។ គួរបញ្ជាក់ថា ទីសក្ការៈបូជា The Erawan Shrine គឺជាតំបន់ទេសចរណ៍មួយ ដែលមានភាពទាក់ទាញជាខ្លាំង ។ របាយការណ៍ ពីទំព័រសារព័ត៌មានបរទេសអោយដឹងថា ពុំទាន់ មានភាគីណាមួយចេញមុខថាខ្លួនជាអ្នកវាយប្រហារ បំផ្ទុះ គ្រាប់បែកអត្តឃាតលើកនេះនៅឡើយ ទេ ។
ប្រភពបញ្ជាក់អោយដឹងថា គ្រាប់បែកត្រូវបានឧក្រិដ្ឋជន បំផ្ទុះ ឡើង នៅកណ្តាលក្រុងបាងកក កាលពីយប់មិញនេះ យប់ថ្ងៃច័ន្ទ វេលាម៉ោង ៧ យប់ (ម៉ោងក្នុងស្រុក ប្រទេសថៃ) ។ គួររំឮកថា ទី សក្ការៈបូជាខាងលើ ក៏ដូចជាចំនុចផ្លូវប្រសព្វ Ratchaprasong ជាទីតាំងកើតហេតុបំផ្ទុះគ្រាប់បែក នោះ គឺមានមនុស្សម្នាជាច្រើនកុះករ នៅពេលដែលគ្រាប់បែក បំផ្ទុះឡើង ។ លោក Wongsuwon គូសបញ្ជាក់ដល់អ្នកកាសែតអោយដឹងថា ឧក្រិដ្ឋជន ធ្វើការបំផ្ទុះគ្រាប់បែក គោលដៅវាយប្រហារ ភ្ញៀវទេសចរ ដើម្បីជាការបំផ្លាញដល់សេដ្ឋកិច្ចជាតិថៃ និងវិស័យទេសចរណ៍ ។"ពួកយើងនឹងតាម ប្រមាញ់ជនដៃដល់អោយទាល់តែបាន" លោក Wongsuwon ធ្វើការតាំងចិត្ត ។ ទូរទស្សន៍ជាតិប្រ ទេសថៃ ចេញផ្សាយអោយដឹងថា នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Prayuth Chan-ocha អោយដឹងថា រដ្ឋាភិបាល នឹងបើកបន្ទប់សង្គ្រាម "war room" ភ្លាមៗ ដើម្បីសម្របសម្រួល ទៅរាល់ប្រតិបត្តិការ ឆ្លើយតបទៅនឹងការវាយប្រហារខាងលើ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី