CamNews

យល់ដឹង 

ការរួមភេទញឹកញាប់ពេក នឹងមិនមាន ប្រយោជន៍ ដល់សុខភាព

ការរួមភេទញឹកញាប់ពេក នឹងមិនមានប្រយោជន៍ ដល់សុខភាព

ការរួមភេទ ច្រើនពេក គឺសុទ្ធតែធ្វើអោយបាត់បង់ថាមពលនៃរាងកាយ​​ ហើយវានឹងធ្វើអោយ
កម្លាំងរបស់អ្នកចុះខ្សោយ មិនតែប៉ុណ្ណោះ វាក៏នឹងបង្កអោយមានស្មារតីមិនល្អ បណ្ដាលអោយ
ការចងចាំអន់ថយ និងការវិភាគ មិនបានល្អផងដែរ។

អ្នកនឹងទទួលផលវិបាកដូចខាងក្រោម ប្រសិនអ្នកចេះតែរួមភេទដោយមិនគិតពីកម្លាំង៖

ប្រដាប់ភេទ ត្រូវបាត់បង់ថាមពល

ការរួមភេទជាបន្ដបន្ទាប់ នឹងធ្វើអោយបាត់បង់កម្លាំង ហើយវាក៏នឹងធ្វើអោយការគ្រប់គ្រងស្មារតី
ថយចុះ បើទោះអ្នកជា ស្ដ្រី ឬបុរស។ ក្រៅពីនេះ ការរួមភេទច្រើនហួស ក៏បណ្ដាលអោយតួនាទី
របស់ប្រដាប់ភេទត្រូវបាក់កម្លាំង និងបាត់បង់សមត្ថភាពរបស់ខ្លួន។

ការលែងមានអារម្មណ៍ផ្លូវភេទអូសបន្លាយពេលយូរ

ក្រោយពីរួមភេទរួម និងការសម្រាកមួយរយៈពេលខ្លី អ្នកនឹងមិនមានអារម្មណ៍ចង់រួមភេទទៀត។
ដូច្នេះ ប្រសិនអ្នករួមភេទជាញឹកញាប់ ច្រើនដង នឹងធ្វើអោយរយៈពេលនៃការមិនមានអារម្មណ៍
ផ្លូវភេទឡើងវិញកាន់តែយូរទៅៗ។

ភាពស្រើបស្រាលថយចុះ

ទោះជា អ្នកជាបុរស ឬស្ដ្រី ក៏ដោយ ប៉ុន្ដែ ប្រសិនអ្នករួមភេទច្រើនដងក្នុងមួយលើក នឹងធ្វើអោយ
ភាពស្រើបស្រាល ឬការឡើងដល់កម្រិងកំពូល ត្រូវថយចុះ។ ដូច្នេះ ប្រការនេះនឹងបណ្ដាលអោយ
មានផលប៉ះពាល់ដល់ផ្លូវចិត្ត ដោយយល់ថា ខ្លួនមិនមានសមត្ថភាពផ្លូវភេទរ ហើយចុងក្រោយក៏
នាំអោយមានឧបសគ្គដល់មុខងារផ្លូវភេទ។

ប្រការខាងលើនេះ បង្ហាញថា ការរួមភេទញឹកញាប់ពេក ច្រើនដងពេក​នឹងមិនមានប្រយោជន៍ដល់
សុខភាពនោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD


Tags: health sex