ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ប្រទេស ល៊ីប៊ី លោក Abdullah al-Thinni បំភ្លឺអោយដឹងថាលោក បានរស់រានមានជីវិត បន្ទាប់ពីគេចចេញពីការតាមសម្លាប់ដ៏សាហាវ ពីខ្មាន់ កាំភ្លើង ដែលបានវាយ ប្រហារទៅលើ ក្បួនរថយន្តរបស់លោក នៅក្នុងទីក្រុង Tobruk ។
ស្រាយបំភ្លឺដល់ប៉ុស្តិ៍ទូរទស្សន៍ al-Arabiya ក្រោយពីរថយន្តរបស់លោក រងនូវការ វាយប្រហារ បាញ់ រះដោយគ្រាប់កាំភ្លើង បន្ទាប់ពីលោកចាកចេញពីសភាក្នុងក្រុងបេក្ខភាពនាយករដ្ឋមន្រ្តីរូបនេះអោយ ដឹងថា អរគុណព្រះជាម្ចាស់ ដែលពួកយើងអាចរត់គេចចេញពីហេតុការណ៍ គ្រោះថ្នាក់មួយនេះ ។
យ៉ាងណាមិញ អ្នកនាំពាក្យអោយរដ្ឋាភិបាល បញ្ជាក់អោយដឹងថា នាយករដ្ឋមន្រ្តី ខាងលើ បានគេច ផុតពីគ្រោះថ្នាក់ ដោយគ្មានទទួលរងរបួសអ្វីនោះទេ ដោយឡែក តែ អង្គរក្សផ្ទាល់ខ្លួឡនរបស់លោក រងរបួសធ្ងន់ និងស្រាល ។ គួរបញ្ជាក់ថា ប្រទេស ល៊ីប៊ី បានធ្លាក់ចូលទៅក្នុងភាពវឹកវរ និងចលាចល ចាប់តាំងពី Muammar Gaddafi ត្រូវបានគេទម្លាក់ចេញ ពី តំណែង អំឡុងឆ្នាំ ២០១១ ។ លោក Mr al-Thinni កំពុងតែព្យាយាមដឹកនាំប្រទេស ពី ទី ក្រុង Tobruk បន្ទាប់ ពី រូបលោក ត្រូវបានបណ្តេញ ចេញពីរដ្ឋធានី Tripoli ដោយពួក កងជីវពល អំឡុងឆ្នាំ ២០១៤ ។ អំណាចរបស់លោក គឺមានបញ្ហា ប្រឈមជាខ្លាំង ជាមួយនឹងវត្តមាន ប្រមុខរដ្ឋ ដែល បាន បង្កើតឡើងនៅក្នុងរដ្ឋធានី Tripoli ដោយ បានអះអាងថា ខ្លួនជារដ្ឋាភិបាលស្របច្បាប់ ។
សមាជិកសភា មកពីទីក្រុង Tobruk ផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន Reuters អោយដឹងថា ក្រុមមនុស្សកុះករ បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅ សភា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដើម្បីធ្វើ ការតវ៉ាប្រឆាំងទៅនឹង របបដឹកនាំ ក៏ដូចជា ច្បាប់លោក Mr al-Thinni ។ ខណៈក្រុមបាតុករជាច្រើន បានដុតរថយន្តច្រើនគ្រឿង នៅក្រៅសភា ដើម្បី ធ្វើការតវ៉ា នោះ នា យករដ្ឋមន្រ្តីលោក al-Thinni បាន ព្យាយាមរត់គេចខ្លួន រកសុខសុវត្ថិភាព តែបែរជាត្រូវរងការវាយប្រហារ អត្តឃាត នៅតាមផ្លូវ បន្ថែមទៀតក្នុងគោលបំណង ប្រល័យជីវិត នេះបើយោងតាមអ្នកនាំពាក្យ សភា លោក Aqila Saleh ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី