CamNews

ព័ត៌មានអន្តរជាតិ 

ប៉ូលីសក្រុង ចាប់ជនសង្ស័យ ៤ រូប ពាក់ព័ន្ធ នឹងក្រុមភេរវករ ចៃសង្គ្រាមពិភពលោក

ព័ត៌មានអន្តរជាតិ ៖ បើតាមសារព័ត៌មាន របស់ចក្រភពអង់គ្លេស  បាននិយាយថា មនុស្សប្រុសចំនួន ០៤ នាក់ ត្រូវ បានចាប់ខ្លួនកាលពីថ្ងៃអង្គារ ទី០៧ ខែតុលា នៅក្នុងប្រតិបត្តិការបង្ក្រាប      ជា ស៊េរី របស់ប៉ូលីស នៅទូទំាង ទីក្រុងឡុងដ៍ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេត រកក្រុមដែលមានទំនាក់ទំនងនឹងភេរវករ ។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២  ០១៤ ថា  ជន សង្ស័យទំាងនោះ ត្រូវឃុំខ្លួន ដោយស្នងការប៉ូលីស  ប្រឆំាង   ភេរវកម្ម ដោយក្នុង   ចំណោមជនសង្ស័យទំាងនោះ មាន  ម្នាក់ របួសអំឡុងពេលចាប់ខ្លួន ប៉ុន្តែ មិនតម្រូវឲ្យមានការព្យាបាលនោះទេ ។  នេះបើតាមរបាយការណ៍ ប៉ូលីស ។


បើតាមសេចក្តីថ្លែងការណ៍ របស់ប៉ូលីសបានឲ្យដឹងថា «គេហដ្ឋាន និងរថយន្តមួយចំនួន ត្រូវបានឆែក ឆេរ ដោយ   មន្រ្តីប៉ូលីស ពិសេសក្នុងប្រតិបត្តិការស៊ើបអង្កេត នៅទីក្រុងឡុងដ៍តែម្តង ហើយប្រតិបត្តិការ នេះកំ ពុង បន្តនៅឡើយ»៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ ដើមអម្ពិល ហ្គូហ្គល ម៉េត្រូ


Tags: Int news Breaking news World news Unt news Hot news London UK