CamNews

ព័ត៌មានអន្តរជាតិ 

US សារភាពទោសកំហុស រហូត Obama អួលដើម ក ព្រោះសម្លាប់ចំណាប់ខ្មាំង ជនជាតិអាមេរិក ដោយអចេតនា

ព័ត៌មានអន្តរជាតិ ៖ សេតវិមាន ស្រាយបំភ្លឺអោយដឹងថា ប្រតិបត្តិការប្រឆាំងភារវរកម្មរបស់ខ្លួន កាលពី ដើមឆ្នាំ អំឡុងខែ មករា កន្លងទៅនេះបានសម្លាប់ដោយចៃដន្យទៅលើចំណាប់ខ្មាំងពីររូបដែលត្រូវបាន ឃុំខ្លួនដោយក្រុមអាល់ កៃដា ។


លោក Warren Weinstein ជនជាតិអាមេរិក និងលោក Giovanni Lo Porto  ជនជាតិ   អ៊ីតាលី ទាំង ពីរ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ទៅលើក្រុម អាល់ កៃដា នៅក្នុងតំបន់ ព្រំប្រទល់ដែន ប្រទេស​ ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ។ ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់​ អូបា ម៉ា អោយដឹងថា វាគឺជា ការបាត់បង់ដ៏ឈឺចាប់ ដែលលោកមានការសោកស្តាយជាខ្លាំង ។


យ៉ាងណាមិញ សេចក្តីរាយការណ៍បន្តអោយ ដឹង ថា ជនជាតិអាមេរិក ២ នាក់  ផ្សេងទៀត ជាសមាជិក ក្រុមអាល់កៃដា នោះ ក៏ត្រូវបានសម្លាប់ដូចគ្នា  ដែរ ពីការវាយឆ្មក់ខាងលើ ។   សេតវិមាន បញ្ជាក់យ៉ាង ច្បាស់អោយដឹងថា ៖ Ahmed Farouq មេ ដឹកនាំ    ក្រុមអាល់កៃដា ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ វាយលុក ខណៈ អ្នកនាំពាក្យអោយក្រុមអាល់ កៃដា​ Adam Gadahn ក៏ត្រូវបានសម្លាប់ចោលដូចគ្នាដែរ

មន្រ្តីផ្លូវការសុំមិនបញ្ជេញឈ្មោះ ផ្តល់ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន Associated Press អោយដឹង ថា ការវាយប្រហារ ឈានទៅដល់សម្លាប់ ចំណាប់ខ្មាំង ដោយចៃដន្យ គឺជាការវាយប្រហារតាមអាកាស ដោយយន្តហោះគ្មានមនុស្សបើក CIA ៕

ប្រែសម្រួល ៖ កុលល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda