CamNews

សុខភាព 

ជំងឺខ្សោយបេះដូង ឆាប់កើតមានក្នុងតំបន់អាស៊ី ជាងតំបន់អឺរ៉ុប

សិង្ហបុរី៖ យោងរបាយការណ៍ចេញដោយសាកលវិទ្យាល័យផ្នែកបេះដូងប្រទេសសង្ហិបុរី បាន
ឱ្យដឹងថា ប្រទេសតំបន់អាស៊ី ឆាប់កើតមានជំងឺខ្សោយបេះដូង។ អាយុមធ្យម  នៃអ្នកកើតមាន 
ជំងឺខ្សោយបេះដូង នៅអាស៊ីគឺ មានអាយុចាប់ពី ៦០ឆ្នាំ  ដែលឆាប់កើតមានជំងឺខ្សោយបេះដូង
ជាងប្រទេសនៅតំបន់អឺរ៉ុប ១០ឆ្នាំ។ ជាធម្មតា ប្រទេសនៅតំបន់អឺរ៉ុប ចាប់កើតមានជំងឺខ្សោយ
បេះដូងនេះ នៅអាយុ ៧០ឆ្នាំ 

លទ្ធផល បានបង្ហាញថា អ្នកជំងឺដែលមានជំងឺខ្សោយបេះដូង នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី
មានអត្រាខ្ពស់ រួមទាំងជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម មានច្រើនជាងនៅបណ្តាប្រទេស
ផ្សេងទៀត។

អត្រានៃជំងឺទឹកនោមផ្អែម នេះគឺមានកម្រិតខ្ពស់ ក្នុងចំណោម អ្នកជំងឺដែលមកពីប្រទេសសិង្ហបុរី
និងម៉ាឡេស៊ី មានកម្រិតដល់ទៅ ៦០ ភាគរយនៃអ្នកជំងឺ នៅប្រទេសសិង្ហបុរី និង៥០ ភាគរយនៃ
អ្នកជំងឺ  មកពីប្រទេសម៉ាឡេស៊ី។ បើប្រៀបធៀបទៅនឹងអ្នកជំងឺ  នៅក្នុងទ្វីបអឺរ៉ុប  គឺមានត្រឹមតែ
៣៣ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមលោកសាស្រ្តាចារ្យ Lam នៅសកលវិទ្យាល័យផ្នែកបេះ
ដូង ប្រទេសសង្ហិបុរី បានមានប្រសាសន៍។

ការរកឃើញនេះ ពាក់ព័ន្ធនឹងអ្នកជំងឺ ជាង ២,០០០នាក់ មកពីបណ្តាប្រទេសអាស៊ី ចំនួន ១១ រួម
ទាំង ប្រទេសសិង្ហបុរី ប៉ុន្តែ ការសិក្សា ពហុភាគី  សង្ឃឹមថានឹង  ពិនិត្យមើល សរុប  អ្នកជំងឺដែល
មានជំងឺខ្សោយបេះដូង ចំនួន ៨,០០០នាក់។ 

អង្គការសុខភាពពិភពលោកបានព្យាករថា ការកើនឡើង ដ៏ច្រើនបំផុតនៃជំងឺបេះដូង  នៅទូទាំង
ពិភពលោក បានកើតមានឡើងនៅក្នុងតំបន់អាស៊ី  ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័ស
អត្រានៃការជក់បារី ការធាត់ពេក (ដុះក្បាលពោះ)  និងជំងឺទឹកនោមផ្អែមក្នុងចំណោមអាស៊ី៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia 


Tags: health Heart failure strikes Asians at a younger age: NUHCS