CamNews

មិនគួរឲ្យជឿ 

ពិតឬ ដែលថា បុរសម្នាក់​ លី ផ្ទះក្នុងរយៈពេល ៥ ឆ្នាំពេញ?

ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានរកអោយឃើញថាលីផ្ទះរបស់ខ្លួនដល់
ទៅរយៈពេល ៥ ឆ្នាំចុងក្រោយនេះ  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហ
ទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។

លោក Liu Lingchao ​ មកពីខេត្ត Guangxi   ប្រទេសចិន បានធ្វើផ្ទះនេះឡើង ពីប្លាស្ទិច
និងដំបងឬស្សី ។  គាត់បានចាប់ផ្តើមលីផ្ទះដែលអាចលើកបានមួយនេះ  ពីមួយកន្លែង
ទៅមួយកន្លែង ។ យ៉ាងណាមិញ  ក៏មានការបញ្ជាក់អះអាងពីលោក Lingchao ផងដែរ
ថាខ្ញុំអាចទៅគ្រប់ទីកន្លែងបានទាំងអស់   បើសិនជាខ្ញុំបាទចង់ទៅនោះ ហើយវាពិតជា
មានភាពងាយស្រួល ហើយខ្ញុំពិតជាមានអារម្មណ៍ថាមានសេរីភាពជាខ្លាំង។

ប្រភពសារព័ត៌មានដដែលបន្ថែមថា    លោក  Lingchao  ប្រកបរបររកស៊ីដោយលក់នូវ
សំបកកំប៉ុង  ដែលអាចកែច្នៃឡើងវិញបាន   ហើយគាត់បានបន្ថែមផងដែរថា  ផ្ទះរបស់
គាត់គឺជាលក្ខខ័ណ្ឌសេដ្ឋកិច្ចដ៏ល្អប្រពៃមួយ ដែលអាចរក្សាការចំណាយនូវជីវភាពប្រចាំ
ថ្ងៃរបស់គាត់ នៅកំរិតមួយដ៏ទាបបំផុត៕

ដោយ​ ៖ ពិសី
ប្រភព ៖ spy


Tags: international news strange news unbelievable news pic