ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរទេស
worldnewstoday កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីដែលជាម្តាយចិត្ត
អប្រិយ៍ម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន នឹងរង់ចាំការកាត់ទោស ទៅតាមផ្លូវច្បាប់ បន្ទាប់ពីរូបនាង
បានបែកគំនិត ដេញចាក់សម្លាប់កូនប្រុសវ័យ ១៧ ឆ្នាំរបស់ខ្លួន ខណៈពេលដែលនាងបាន
គិតថា នាងអស់លទ្ធភាពមើលថៃកូនហើយ។
លើសពីនេះបើតាមសម្តី អ្នកជិតខាងម្នាក់ឈ្មោះលោក John Burroughs បានគូសបញ្ជាក់
អោយដឹងថា អំឡុងពេលនៃការកើតមានឡើងនូវរឿងឃាតកម្មមួយនេះ លោកស្ថិតនៅខាង
ក្រៅផ្ទះ រំពេចនោះ គាត់ក៏បានឃើញ ជនរងព្យាយាមរត់ចេញមកក្រៅ ដើម្បីរកជំនួយដោយ
បានស្រែកថា ជូយខ្ញុំផង ម្តាយរបស់ខ្ញុំ បានដេញសម្លាប់ខ្ញុំហើយ។
ម្តាយចិត្តអប្រិយ៍ ជាជនចាប់ចោទ ឈ្មោះ Sheronda Hall Roselva
ភ្លាមៗនោះ លោក Burroughs ក៏បានទូរស័ព្ទហៅក្រុមភា្នក់ងារសង្គ្រោះបន្ទាន់ ៩១១ ស្រប
ពេលដែលគាត់បានឃើញស្រ្តីជាម្តាយឈ្មោះ Roselva រត់ចេញមកក្រៅដែរ ដែលក្នុងដៃប្រ
ដាប់ទៅដោយកាំបិទ។ កាលដែលក្រុមភ្នាក់ងារ ៩១១ មកដល់ហើយនោះ ស្រ្តីជាម្តាយក៏
ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលដែលកូនប្រុសវ័យ ១៧ ឆ្នាំរូបនោះ ត្រូវបានបញ្ជូនទៅ
កាន់មន្ទីរពេទ្យ Plantation General Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់ពីទទួល
រងរបួសជាទម្ងន់ នៅត្រង់ក្បាលផ្នែកខាងក្រោយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ worldnewstoday