CamNews

ព័ត៌មានអន្តរជាតិ 

ម៉ាឡេស៊ី ប្រកាសជាផ្លូវការ បាត់ខ្លួនយន្តហោះ MH370 ជាគ្រោះថ្នាក់ ធ្លាក់យន្តហោះ សម្លាប់មនុស្សគ្មានសល់

ព័ត៌មានអន្តរជាតិ ៖ ចុងបញ្ចប់ រដ្ឋាភិបាល​ប្រទេស ម៉ាឡេស៊ី បានចេញសេចក្តីប្រកាសរួមជាផ្លូវការ   ទាក់ទិន នឹងករណីបាត់ខ្លួន យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Malaysian Airline ជើងហោះហើរ MH370   នោះគឺជា គ្រោះថ្នាក់ដែនអាកាស ខណៈមានការលើកឡើង ទន្ទឹមនឹងគ្នាថា គ្មាននរណាម្នាក់ មានឱកាស  រ ស់រានមាន ជីវិតនោះទេ ។


សេចក្តីរាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី ក្រោយពីបានដកស្រង់ ប្រភពពីមន្រ្តីរដ្ឋភិបាល ប្រទេស  ម៉ាឡេស៊ី បានចុះ ផ្សាយអោយដឹងថា ពុំមានតម្រុយណាមួយ ស្តែងឡើង ឈានទៅដល់ការ រកឃើញ យន្តហោះ ម៉ាឡេស៊ីបាត់ ខ្លួនចាប់តាំងពីថ្ងៃទី ៨ មីនា​ ឆ្នាំ ២០១៤ នោះ នៅឡើយទេ ។ មន្រ្តីផ្លូវការ ស្រាយបំភ្លឺបន្ថែមអោយដឹងថា ប្រតិ បត្តិការរុករកសាកសព ​យន្តហោះបាត់ខ្លួន នៅតែបន្តធ្វើ ក៏ប៉ុន្តែ ក្រុមអ្នកដំណើរ     ទាំង  ២៣៩ នាក់ ត្រូវបាន សន្មត់ថាបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ ។


គួរបញ្ជាក់ថា ទីតាំងសាកសពយន្តហោះបាត់ខ្លួន មិនដឹងជានៅទីណាអោយពិតប្រាកដនោះទេ  ក្រៅអំពីកិច្ច សហប្រតិបត្តិការ រវាងអន្តរប្រទេស លក្ខណៈទ្រង់ទ្រាយធំ ស្រាវជ្រាវយន្តហោះបាត់ខ្លួន នៅ ឯភាគខាងត្បូង មហាសមុទ្រឥណ្ឌា ។ មានទ្រឹស្តីលើកឡើង ទន្ទឹមនឹងគ្នាផងដែរថាសេចក្តីប្រកាសរួមនិងជាផ្លូវការពីសំណាក់ រដ្ឋាភិបាលប្រទេស ម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះគួរណាអនុញ្ញាតអោយមានការទូទាត់សំណង ផ្លូវការ ទៅកាន់បណ្តាសាច់ញ្ញត្តិ អ្នកដំណើរ បាត់ខ្លួន ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US