ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មាន Spy ដែលទើបតែបានចេញ
ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ព្រះបរមរាជវាំងនៅអង់គ្លេស
ប្រកាសជ្រើសរើសបុគ្គលិកលាងចាន ដោយផ្តល់ប្រាក់ឈ្នួលជិត ២,០០០ ដុល្លារក្នុងមួយខែ
ពោលគឺក្នុងមួយឆ្នាំ អាចរកប្រាក់ចំណូលបានដល់ទៅ ២២,៧០០ ដុល្លារឯណោះ។
ប្រភពដដែលបន្ថែមថា ព្រះរាជវាំងអង់គ្លេសប្រកាសរើសបុគ្គលិកក្នុងតំណែង« លាងចាន »
ដែលមានឈ្មោះហៅជាផ្លូវការថា «អ្នកជួយការងារក្នុងផ្ទះបាយទូទៅ» ដោយការងារចម្បង
គឺលាងចាន និងត្រៀមអាហារនៅផ្ទះបាយ ក្នុងព្រះរាជវាំងបាក់គីងហេម និងនៅតាមព្រះរាជ
ដំណាក់ផ្សេងៗទៀតនៅទូទាំងប្រទេសម្តងម្កាល។
គួរបញ្ជាក់ផងដែរថា បុគ្គលិកផ្នែកនេះ ធ្វើការក្នុងមួយសប្តាហ៍៤០ម៉ោង និងប្រាក់ឈ្នួលក្នុង
មួយខែ១.៩០០ដុល្លារ ។អ្នកស្ម័គ្រចិត្តបម្រើការងារត្រូវទៀងទាត់ពេលវេលាអាចទុកចិត្តបាន
និងអាចធ្វើការរួមជាមួយអ្នកផ្សេងជាក្រុម ប្រសិនបើមានបទពិសោធន៍ក្នុងការងារនឹងទទួល
ការពិចារណាជាចម្បង ស្របពេលថ្ងៃdeadline គឺនៅថ្ងៃទី១៥ មករា ប៉ុន្មានថ្ងៃខាងមុខនេះ៕
ដោយ ៖ ពិសី
ប្រភព ៖ Spy