CamNews

តារា 

កូនប្រុសរបស់ តួអង្គ Iron Man ត្រូវបានប៉ូលិសចាប់ខ្លួន ជាប់សង្ស័យជាមួយនិង គ្រឿងញៀន

Robert Downey Jr. ត្រូវបានទស្សនិកជន ស្គាល់ថាជា តារាសំដែងដ៏ល្បី ជាពិសេសគឺ Iron Man តែម្តង ។ យើងឃើញថា គាត់ជាបុរសល្អម្នាក់ តែគាត់ក៏នៅ ជួបមានបញ្ហាក្នុងគ្រួសារផងដែរព្រោះ ថាថ្មីៗនេះ កូនប្រុសរបស់គាត់ ត្រូវប៉ូលិសចាប់ខ្លួន ដោយសារតែរឿងគ្រឿនញៀន ។



កាលពីថ្ងៃទី ២៩  មិថុនា យើងបានទទួល ដំណឹងមកថា Idio Downey ដែលត្រូវបានគេស្គាល់ថា គឺជាកូនប្រូស វ័យ ២០ ឆ្នាំរបស់កំពូលតារាល្បី Robert Downey Jr. ត្រូវបានប៉ូលិសចាប់ខ្លួន ទាក់ ទងនិងគ្រឿងញៀន ។ ក្នុងពេលនោះ នៅឯ West Hollywood រដ្ឋ កាលីហ្វ័រញ៉ា ប៉ូលិសបានកត់ សំគាល់ឃើញឡានមួយ ដែលមានភាពសង្ស័យ ក៏ទៅហៅអោយឈប់ គេក៏ប្រទះឃើញមានអ្នក នៅក្នុងឡាននោះ ៣ នាក់ដែលក្នុងនោះ ក៏មាន Indio ផងដែរ ។ នៅពេលដែលចាប់បាននោះ ប៉ូលិសក៏បានឃើញថា មានអ្នកជក់ថ្នាំដោយប្រើ បំពុង និងខ្សៀផងដែរ ដូចនេះប៉ូលិសក៏ឆែកឆេរ ខ្លួនរបស់ Indio ក៏រកឃើញថ្នាំញៀន ប្រភេទ កូកាអ៊ីន នៅជាប់ខ្លួន ។ ក្រោយមកបានមួយថ្ងៃ Indio ក៏ត្រូវបាន ធានាចេញជាមួយនិងប្រាក់ ១ ម៉ឺនដុល្លារ ។



ថ្ងៃនេះ Robert Downey Jr. បានចេញមុខ មកនិយាយពីរឿងនេះ ជាលើកដំបូង ហើយប្រាប់ថា ក្រុមគ្រួសាររបស់គាត់ កំពុងតែខិតខំព្យាយាម កែប្រែកូនប្រុសម្នាក់នេះ អោយដើរតាមផ្លូវល្អវិញ ហើយយើង ក៏ថ្លែងអំណរគុណ ដល់ប៉ូលិសៗផងដែរ ដែលផ្តល់ជាវិធីដ៏ល្អៗសំរាប់គាត់ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ usmagazin 


Tags: star actor robert downey jr indio downey