CamNews

យល់ដឹង 

វិធីងាយៗ ព្យបាលស្នាមជំាលើស្បែក ឱ្យជាសះស្បើយ ដោយធម្មជាតិ (មានវីដេអូ)

ស្នាមជំានៅលើស្បែក កើតឡើងនៅពេលដែលអ្នកជួយគ្រោះថ្នាក់មួយចំនួន ដូចជា៖ ដួល
ការវាយតប់គ្នា និងសកម្មភាពផ្សេងៗ ទៀត ដែលបណ្តាលឱ្យប៉ះទង្គិចធ្ងន់ទៅលើស្បែក។
តើលោកអ្នកមានវិធីបែបណា ដើម្បីព្យាបាលស្នាមជំានៅលើស្បែក ឱ្យជាសះស្បើយបាន 
ឆាប់រហ័ស?

ខាងក្រោមនេះ គឺជារូបមន្តងាយៗ មួយចំនួន អាចជួយព្យាបាលស្នាមជំាស្នាម លើស្បែក 
ឱ្យជាសះស្បើយក្នុងរយៈពេលដ៏ខ្លី។


វិធីទី១៖ សូមយកដុំទឹកកក រុំជាមួយនឹងក្រណាត់ស្អាត រួចយកមកដាក់ស្អំនៅលើស្បែក
កន្លែងដែលមានស្នាមជំានោះ ។ វិធីនេះ នឹងជួយកាត់បន្ថយស្នាមហើម និង ការឈឺចាប់
នៅលើស្បែក។ បន្ទាប់មក សូមយកក្រណាត់ជ្រលក់ទឹកក្តៅឧណ្ឌៗ ពួតឱ្យស្ងួត រួចយក
ស្អំនៅលើស្បែក ក្រោយរយៈពេល ២ ទៅ ៣ម៉ោង។ 

វិធីទី២៖ សូមយកខ្ទឹមស ៣ ទៅ៤ ក្លែប កិនឱ្យម៉ដ្ឋ រួចយកខ្ទឹមសម៉ដ្ឋ ៣ស្លាបព្រាកាហ្វេ
លាយជាមួយនឹង  ខ្ទឹមបារាំងម៉ដ្ឋ ៣ ស្លាបព្រាកាហ្វេ និង ម្ស៉ៅរមៀត ៣ ស្លាបព្រាកាហ្វេ  
និងប្រេងម៉ូតាត ២ ទៅ ៣ស្លាបព្រាបាយ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក  លាបនៅលើ
ស្បែកកន្លែងមានស្នាមជាំ ជាការស្រេច។

វិធីទី៣៖ សូមយកស្លឹកស្ពៃខ្មៅ​ (spinach)  មួយក្តាប់ដៃ  កិនឱ្យម៉ដ្ឋ  រួចលាបលើស្បែក 
ទុករយៈពេល ២០នាទី បន្ទាប់មកលាងសម្អាតទឹកចេញជាការសេ្រច៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homveda 


Tags: knowledge Bruises