យល់ដឹង៖ តាមការបង្ហាញរបស់អ្នកវិទ្យាសាស្រ្ដបានអោយដឹងថា កម្រិតទឹកសមុទ្រនៅតែ
កើនឡើង គឹកើនឡើងមិនឈប់ក្នុងរយៈពេលរហូតដល់ ៧០០ ឆ្នាំ។ អ្វីដែលគួរអោយភ័យ
ខ្លាចនោះគឺ ឧស្ម័នផ្ទះកញ្ចក់ក៏មានការគម្រាមកំហែងដល់សុខភាពមនុស្សផងដែរ។
អ្នកវិទ្យាសាស្រ្ដក៏បានពន្យល់ផងដែរថា ការកើនឡើងនៃកម្រិតទឹកសមុទ្រគឺមានភាពគ្រោះ
ថ្នាក់ខ្លាំងណាស់ ជាពិសេសគឺប៉ះពាល់ដល់ប្រទេសមួយចំនួនដែលស្ថិតនៅក្រោម កម្រិត
ផ្ទៃទឹកសមុទ្រ ក៏ដូចជាប្រទេសដែលនៅជាប់នឹងកោះផងដែរ។ តំបន់ទាំងនោះរួមមាន Cari
bbean, Maldives និង Asia-Pacific ផងដែរ។
គួររំលឹកផងដែរថា ការកើនឡើងនៃកម្រិតទឹកសមុទ្រគឺបណ្ដាលមកពី ការកើនឡើងនៃកំដៅ
របស់សីតុណ្ហភាពលើផែនដី ហើយជ្រាបយ៉ាងលឿនឆ្ពោះទៅកាន់ទឹកសមុទ្រ។ បន្ទាប់មក
ទឹកសមុទ្រក៏ឡើងក្កៅ ហើយកម្រិតកំដៅនេះ បានសាយភាយទៅគ្រប់ទិសទីក្នុងមហាសមុទ្រ
ទាំងអស់។
តាមការបង្ហាញរបស់អ្នកវិទ្យាសាស្រ្ដពិភពលោកបានអោយដឹងថា បំរ៉ែបំរួលកំដៅអាកាស
ធាតុ មានការកើនឡើងខ្ពស់ ពោលគឺ ០.១៧ អង្សារសេជារៀងរាល់ឆ្នាំ។ នេះបើគិតពីឆ្នាំ
១៩៨០-២០១០ ។ ដូច្នេះកម្រិតទឹកសមុទ្រគឹកើនឡើងរហូតដល់ ២.៣ មីលីម៉ែត្រ ជារៀងរាល់
ឆ្នាំ។
តាមការអំពាវនាវរបស់អ្នកវិទ្យាសាស្រ្ដចុងក្រោយ គឺសុំធ្វើយ៉ាងណា អោយប្រជាពលរដ្ឋនៅ
លើពិភពលោកទាំងអស់ ជួយកាត់បន្ថយនូវការប្រើប្រាស់យានយន្ដ កាប់បំផ្លាញព្រៃឈើ និងជាពិសេសការកាត់បន្ថយរោងចក្រឧស្ម័ន ដែលមានភាពប៉ះពាល់ខ្លាំងដល់បរិយាកាស
ដូចជារោងចក្រនុយក្លេអ៊ែរជាដើម៕
ដោយ៖ សារិន
ប្រភព៖ dailymail