CamNews

តារា 

អតីតគ្រូបង្វឹករបស់ Barcelona លោក​ Tito Vilanova បានទទួល មរណភាព ហើយ

កាលពីប៉ុន្មានឆ្មាំមុន គ្រូបង្វឹកម្នាក់ឈ្មោះ Tito បានធ្វើអោយ Barcelona មានសន្ទុះ នៃការលេងបាន យ៉ាងល្អហើយ ឈ្មោះ Tito នេះក៏បានល្បី សាយភាយពេញ អឺរ៉ុប ។ តែក្រោយមក លោកគ្រូ Tito ក៏ ត្រូវបង្ខំចិត្ត ចាកចេញពីក្រុម Barcelona ដោយសារជំងឺ មហារីករបស់គាត់ ក្នុងឆ្នាំ ២០១២ ។



ឥលូវនេះ រឿងដ៏សោកសៅ មួយបានកើតឡើងគឺ លោកគ្រូ Tito បានទទួលមរណភាព ហើយក្នុង វ័យ ៤៥ ឆ្នាំកាលពី យប់មិញនេះ បន្ទាប់ពីការ តស៊ូជាមួយជំងឺ មហារីករបស់គាត់ តាំងតែពីឆ្នាំ ២០១១ មក ។ លោកគ្រូ Tito មានឈ្មោះពេញថា Francesc Vilanova Bayo ដែលការស្លាប់របស់ គាត់បន្សល់ទុក កូន ២ នាក់និងភរិយា អ្នកស្រី Montse Chaure-Vilanova ។ ការស្លាប់របស់ លោក គ្រូ Tito ត្រូវបានពិភព បាល់ទាត់ មានភាពសោកសៅ ជាខ្លាំងដែល មានកីឡាករល្បី ដូចជា​ Messi និងគ្រូបង្វឹក Jose Mourinho ជាដើមបាន បង្ហាញពីការកាន់ទុក្ខ ។



គួរបញ្ជាក់ ផងដែរថាលោកគ្រូ Tito បានធ្វើការជាមួយ Pep Guardiola ក្នុងរដូវកាល 2011-2012 ដែលជួយអោយក្រុម Barcelona ឈ្នះពានរង្វាន់ ជាច្រើនក្នុងពេលនោះ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnews 


Tags: star football player coach barcelona messi pep guardiola tito vilanova