CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ដែនអាកាស សម្លាប់មនុស្ស ៦​ នាក់ មិនខ្ចីតថ្លៃ

ព័ត៌មានអន្តរជាតិ ៖  យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេសប៉ុន្មានម៉ោង
មុននេះ បានអោយដឹងថា អាជ្ញាធរ​និង​ម៉ាស៊ីន​ឃោសនា​ក្នុងស្រុក​គូស​បញ្ជាក់​ថា ឧទ្ទម្ភា​គចក្រ​
មួយ​គ្រឿង​បាន​ធ្លាក់​​ កាលពី​ថ្ងៃទី ​៧ មករា ក្នុងតំបន់​អាម៉ា​ហ្សូន​អូ​កាយ៉ា​​លី​​​ ប្រទេស​ប៉េរូ​បណ្តា
ល​ឱ្យ​មនុស្ស​ ស្លាប់​យ៉ាងតិច ៦​ នាក់ ។ លោក​ម៉ាកូ​ឡូ​ហ្សា​នូ​ប្រមុខ​នៃមជ្ឈ​មណ្ឌល​ប្រតិ​បត្តិការ​
បន្ទាន់​​តំបន់​ អ៊ូ​យ៉ា  កាលី​គូសបញ្ជាក់​ប្រាប់​ទីភ្នាក់​ងារ​​ព័ត៌​មាន​រដ្ឋ​  ANDINA ថា​​​ពួក ​ អ្នកជួយ​ស
ង្គ្រោះ​បាន​រក​ឃើញ​សាក​សព​មនុស្ស​៦​នាក់​និងថាអាច​នៅ​​មាន​​អ្នក​ រង​គ្រោះ​ម្នាក់​ទៀត។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា រហូត​មក​ទល់​ពេល​នេះ​​សាក​​សព​មនុស្ស​៦​នាក់​
ត្រូវ​បានរកឃើញ​​ក្នុង​នោះ​​​​ អាច​មាន​ជន​ជាតិ​កូឡុំ​ប៊ី​៤​នាក់​និងជន​ជាតិ​ប៉េរូ​២នាក់ ។ យើង​កំពុង
​តែ​ស្វះ​​ស្វែង​តាម​រកជន​រង​គ្រោះ​ទី​ ៧ ម្នាក់​ទៀត ។ឧទ្ទម្ភាគចក្រ​នេះជារបស់​​ក្រុម​ហ៊ុន​មួយ​មាន
​ឈ្មោះ​ថា COLOMBIA ជាអ្នក​ផ្តល់​សេវា​​កម្ម​ដល់​ក្រុម​ហ៊ុន​ប្រេង​មួយ ​។ សាក្សី​ម្នាក់​និយាយ​ថា
​ឧទ្ទម្ភាគ​ចក្រ​​នេះ​បាន​បាក់​ជា​២មុន​ពេល​ធ្លាក់​ដល់​ដី ៕

ដោយ ៖ ពិសី
ប្រភព ៖ ​ubalert


Tags: international news strange entertainment