CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្ម ញាក់សាច់ បាក់រលំអាគាររោងចក្រ សម្លាប់មនុស្ស ១២៣ នាក់ ជាង១ពាន់នាក់រងរបួស

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១២៣  នាក់បានស្លាប់   ​ ខណៈជាង ១០០០
នាក់ផ្សេងទៀត   បានរងរបួស  បន្ទាប់ពីអាគាររោងចក្រវាយនភ័ណ្ឌមួយកន្លែង កំពស់ ៨ ជាន់
បានបាក់រលំ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស CNN
ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា  ករណីបាក់រលំអាគាររោងចក្រខាងលើនេះ  បានកើតឡើងនៅទីក្រុងដា
កា ប្រទេសបង់ក្លាដេស្ស កាលពីម្សិលមិញនេះ ពោលគឺថ្ងៃពុធ ទី២៤ ខែមេសា។ លើសពីនេះ
ទៅទៀត ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមផងដែរថា ចំនួនជនរងគ្រោះអាច
នឹងកើតឡើង   ក៏ព្រោះតែមានមនុស្សជាច្រើននាក់ផ្សេងទៀត  បានបន្តជាប់គាំងនៅក្រោមគំ
នរថ្មដែលបានបាក់រលំ  ខណៈពេលដែលសំណង់អាគាររោងចក្រមួយនេះ មានកម្មករកម្មកា
រនីដល់ទៅជាង ៥០០០ នាក់។

ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ   ដែលមកពីអង្គភាពពន្លត់អគ្គីភ័យ
យោធា ក៏ដូចជា ក្រុមប្រជាពលរដ្ឋស្ម័គ្រចិត្តផ្សេងទៀត  ដោយពួកគេបានព្យាយាមប្រឹងប្រែង
រុករកអ្នកដែលនៅរស់រានមានជីវិត     ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ   នៅក្បែរនោះ សង្រ្គោះ
បន្ទាន់។

ដោយឡែក   បើយោងតាមកម្មការនីម្នាក់វ័យ  ២៤ ឈ្មោះ Mousumi បានលើកឡើងថា កាល
ពីល្ងាចថ្ងៃអង្គារកន្លងទៅ   មានការតវ៉ាទាក់ទិន ទៅនឹងសំណង់អាគារមួយនេះ  មានការប្រេះ
បែកជាខ្លាំង  ដែលនាំអោយផ្អើលមានការជម្លៀសខ្លួន   តែពួកគេទាំងអស់ត្រូវបានបង្ខំ អោយ
ចូលបំពេញភារកិច្ច  របស់ខ្លួនជាធម្មតាវិញ  ពីសំណាក់អ្នកគ្រប់គ្រងទូទៅ  ។  មិនបានប៉ុន្មាន
ថ្ងៃផង ពោលគឺ ត្រឹមតែរយៈពេល១ ថ្ងៃសំណង់អាគាររោងចក្រមួយនេះ បានបាក់រលំតែម្តង។

គួររំឭកផងដែរថា  ប្រទេសនេះមានរោងចក្រវាយនភ័ណ្ឌប្រហែលជាង ៤០០០ រោងចក្រ និង
នាំមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ទៅកាន់ទីផ្សារលោកខាងលិច  ឧស្សាហកម្មនេះមាន
ឥទ្ធិពលជាខ្លាំងនៅក្នុងប្រទេសអាស៊ីភាគខាងត្បូង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic