មនុស្សគ្រប់រូបតែងតែ មានការខ្វាយខ្វល់ និងមានអារម្មណ៍ថា មិនសប្បាយចិត្ត នៅពេលមើលឃើញខ្លួនឯង មានស្នាមជ្រីវជ្រួញ មិនស្រស់ថ្លា។ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី វីធីងាយៗមួយចំនួន ដើម្បីជួយធ្វើឲ្យសម្រស់ របស់អ្នកក្មេងជាងវ័យ។
១- អ្នកគួរតែរកពេលនិយាយ ឬជជែកលេងជាមួយមិត្តភក្តិ ឬអ្នកជិតខាងរបស់អ្នកយ៉ាងហោចណាស់ ឲ្យបាន១០នាទីក្នុងមួយថ្ងៃ។
២- សើចឲ្យបានញឹកញាប់ ព្រោះការសើចអាចជួយបន្ថែម បរិមាណអ័រម៉ូនដល់សាច់ថ្ពាល់ ដែលជាប្រយោជន៏ ជួយផ្តល់ភាពរឹងមាំដល់រាងកាយ។
៣- ឧស្សាហ៏សសេរឬ កត់សំគាល់នូវទង្វើប្រចាំថ្ងៃរបស់ខ្លួន អ្នកដែរឧស្សាហ៍សសេរ និងកត់សម្គាល់នូវអ្វីដែលខ្លួនឯងបានធ្វើ និងជួបប្រទះរាល់ថ្ងៃ បានសេចក្តីថា អ្នកនោះបានបញ្ចេញ និងបន្ធូរបន្ថយនូវភាពតានតឹង និងភាពសោកសៅនៅលើ ទំព័រសៀវភៅអស់ទៅហើយ។
៤- ការមើលទទូរទស្សន៍ នៅកន្លែងដេករបស់អ្នកជាឧបសគ្គមួយ ចំពោះការដេករបស់អ្នក ពីព្រោះការដាក់តាំងទូរទស្សន៍ ដោយមិនបានយកក្រណាត់ ឬអ្វីគ្របអាចធ្វើឲ្យរលកម៉ាញេទិច (ជាតិមេដែក) ពីទូរទស្សន៍មករំខានដល់ការដេក និង ស្រូបយកកម្លាំងក្នុងរាងកាយ របស់លោកអ្នកបានទៀតផង។
៥- ហាត់ធ្វើសមាធិ យ៉ាងហោចណាស់ឲ្យបាន ៥នាទីក្នុងមួយថ្ងៃ។ សមាធិជាកត្តាសំខាន់ ក្នុងការប្រឆាំងនឹងអារម្មណ៏ពីខាងក្រៅ មិនតែប៉ុណ្ណោះសមាធិ អាចជួយសម្រួលដល់ដំនើរការ និងចង្វាក់បេះដូងបានល្អជាប្រក្រតី។
៦- ឧស្សាហ៏យកសរសៃខ្សែតូចៗ ដុសខាត់ធ្មេញឲ្យបានរៀងរាល់ថ្ងៃ ដើម្បីកម្ចាត់អាហារ ដែលសេសសល់ពីការដុសនឹងច្រាស ព្រោះកម្ទេចអាហារទាំងនេះ ជាប្រភពនៃជំងឺរលាកអញ្ចាញធ្មេញ និងពុកធ្មេញ ហើយធ្វើឲ្យមាត់មានក្លិនស្អុយទៀតផង។
៧- លើកជើងមកដាក់ស្មើនឹងដើមទ្រូង រាល់ថ្ងៃមុនពេលចូលគេង ដើម្បីជួយសម្រួលដល់ ប្រព័ន្ធឈាមរត់បានស្រួល និងស្មើល្អ៕