ព័ត៌មានអន្តរជាតិ ៖ ប្រអប់ខ្មៅពីរ ត្រូវបានក្រុមអ្នកតាមដានស៊ើបអង្កេតរកឃើញ បន្ទាប់ពី
មានឧបទ្ទេវហេតុ ធ្លាក់យន្តហោះ នៅពេលចុះចត របស់ក្រុមហ៊ុនអាកាសចរណ៍ Asiana
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco សហរដ្ឋអា
មេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ
ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានកើតមានឡើង នូវសោកនាដកម្មដ៏គួរអោយរន្ធត់នេះ
ហើយ បើតាមរបាយការណ៍បញ្ជាក់អោយដឹងថា យុវតីស្រី ដែលជាសិស្សជនជាតិចិន ២
រូបបានស្លាប់បាត់បង់ជីវិត ខណៈក្រុមមនុស្សប្រមាណជាង ១៨០ នាក់ផ្សេងទៀត បាន
ទទួលរងរបួស ក្នុងនោះ ៤៩ នាក់ បានទទួលរងរបួសធ្ងន់។
គួររំឭកផងដែរថា យុវតីស្រី ដែលជានិស្សិតជនជាតិចិន ២ រូបនោះ ខណៈនេះ ពួកគេទាំង
ពីរនាក់ ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរនោះគឺ នាង Ye Mengtuan និងនាង Wang
Linjia ទាំងពីរនាក់ មានវ័យ ១៦ ឆ្នាំ ជាសិស្សមកពីវិទ្យាល័យ Jiangshan ខេត្ត Zhejiang
ប្រទេសចិន ពួកគេទាំងពីរនាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលមានការផ្ទុះ
ឆេះផ្នែកខាងក្រោយនៃយន្តហោះ ដែលជាកន្លែងពួកគេទាំងពីរនាក់អង្គុយ ស្របពេល
ដែលមានឧបទ្ទេវហេតុនៃការចុះចតមួយនេះ ។ យុវតីស្រី ដែលជាសិស្សពីររូបនេះ បានធ្វើ
ដំណើរមកសហរដ្ឋអាមេរិក ដោយមានការអមដំណើរពីសំណាក់គ្រូបង្រៀនរបស់ពួកគេ
នាឱកាសសម្រាកលំហែររដូវក្តៅ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មក
ទល់នឹងពេលនេះ បន្ទាប់ពីបានរកឃើញប្រអប់ខ្មៅទាំងពីរហើយនោះ វាត្រូរបានគេបញ្ជូន
និងយកទៅធ្វើការតាមដានស៊ើបអង្កេតហើយ ។ ខាងក្រោមនេះ គឺជាវីដេអូគំរូ 3D ដែល
ត្រូវបានគេធ្វើឡើង បន្ទាប់ពីកើតមានឡើងនូវសោកនាដកម្មមួយនេះក៏ដូចជាវីដេអូ នៃការ
ធ្លាក់ពិតៗ ជ្រាបកាន់តែច្បាស់ តាមដានបន្តិចទៅ ៖
សំគាល់ ៖ ចុចទីនេះ ដើម្បីមើលវីដេអូ ថតបានពិតៗនៃការធ្លាក់យន្តហោះ ពី CNN ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ