CamNews

ព័ត៌មានអន្តរជាតិ 

ឧទ្ធម្ភាគចក្រយោធា ហោះបុកហ្វូងបក្សី ស្លាប់សហសេវិក ៤នាក់

ព័ត៌មានអន្តរជាតិ   ៖  ព័ត៌មានពីទំព័រ ស្កាយញូវ ចេញផ្សាយ ប៉ុន្មានម៉ោង មុននេះ អោយដឹងថា​ឧទ្ធម្ភា គចក្រយោធាមួយគ្រឿង   របស់សហរដ្ឋ អាម៉េរិក បានធ្លាក់នៅល្ងាចថ្ងៃពុធ ទី៩នេះ នៅតំបន់ Norfolk ភាគខាងកើតចក្រភពអង់គ្លេស បណ្តាលឲ្យសហសេវិក ចំនួន ៤ នាក់ បានស្លាប់បាត់បង់ជីវិត  ដោយ មូលហេតុនៃការធ្លាក់នេះ គឺដោយសារ ឧទ្ធម្ភាគចក្រហោះបុកជាមួយនឹងហ្វូងបក្សី ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើ ដែលទទួលរងនូវគ្រោះថ្នាក់ ធ្លាក់នោះ ត្រូវបានគេស្គាល់ថា​ ជា ប្រ  ភេទឧទ្ធម្ភាគចក្រ HH-60 Pave Hawk     ។ ដោយ បានហោះចេញពីមូលដ្ឋានទ័ព RAF Lakenheath ក្នុងដំណើរបេសកម្ម ហ្វឹកហ្វើនរបស់ខ្លួន ឧទ្ធម្ភាគចក្រ   បានធ្លាក់ នៅជិតសមុទ្រ តំបន់ Norfolk កាល ពីថ្ងៃទី ៧ មករា    ដើម ឆ្នាំកន្លងទៅនេះ  ទើប តែពេលថ្មីៗនេះ  យោង តាមការស៊ើបអង្កេត ទើបអាច បញ្ជាក់បាន ពីមូលហេតុពិតប្រាកដធ្លាក់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Int news Unt news Breaking news UK London England