CamNews

កីឡា 

អ្នកគាំទ្រ ប៉ាក់គីអៅ មិនសុខចិត្ដនឹងការប្រកួត ខណៈស្នើរឲ្យមានការប្រកួតសារជាថ្មី

ព័ត៌មានកីឡា៖​ យោងតាមប្រភព CNN បានចុះផ្សាយឲ្យដឹងថា ប្រជាតិហ្វីលីពីន ជាច្រើននាក់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់សំណើរ ស្នើឲ្យមានការប្រកួតសារជាថ្មីរវាង ប៉ាក់គីអៅ នឹង Floyd​ ក្រោយ​ពីមិនសុខចិត្ដនឹងសេចក្ដីសម្រេច របស់អង្គចៅក្រម​ទាំង ៣ រូប ។ 

ប្រភពដកស្រង់ពាក្យសម្ដីរបស់ យុវតីជនជាតិហ្វីលីពីនម្នាក់តំណាងឲ្យជាច្រើនទៀត បានបង្ហាញឲ្យដឹងថាពួកគេមិនសុខចិត្ដនឹងលទ្ធផលប្រកួតនេះឡើយ ជាពិសេសការប្រកួតតែម្ដង ដូច្នេះស្នើរឲ្យមានការប្រកួត​សារជាថ្មីម្ដងទៀត ។ បន្ថែមពីលើនេះទៅទៀត យុវជនរមួយរូបទៀតក៏បន្ដដែរថា ពួកយើងមិនសុខចិត្ដ នោះទេ កីឡាកររបស់យើង ធ្វើបានល្អច្រើនណាស់ដែរ តែហេតុអ្វីដូចជាមើលមិនឃើញសោះអ៊ីចឹង តែទោះជា​យ៉ាងណា ពួកយើងទាំងអស់គ្នានៅតែមានមោទនភាពយ៉ាងក្រៃលែង​ ចំពោះគាត់ ។ 

ទន្ទឹមគ្នានោះដែរ នាយករដ្ឋមន្ដ្រីហ្វីលីពីន លោក Benigno Aquino III ក៏បានចេញសេចក្ដីថ្លែងការណ៍តាមរយៈអ្នកនាំពាក្យថា លោកសូមអរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់ ប៉ាក់គីអៅ ។ 

លោក Herminio Coloma បានលើកឡើងផងដែរថា ប្រជាជនហ្វីលីពីនទាំងអស់ពិតជាមានស្មារតីរឹងមាំង​និង សោមនស្សជាខ្លាំងខណៈដែលបានឃើញ ជនរូមជាតិខ្លួនបានបង្ហាញវត្ដមាននាកន្លែង និង ពេល​វេលា​ដ៏អស្ចារ្យបែបនេះ ។​

សេចក្ដីស្នើរឲ្យមានការប្រកួតសារថ្មី ក៏បានផុសចេញឡើងពីសំណាក់ប្រជាជាតិ ហ្វីលីពីន ហើយគ្រប់យ៉ាងពួកគេនឹងរំពឹងទុកថា សំណើរមួយនេះ អាចនឹងមានប្រសិទ្ធភាពចំពោះពួកគេ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ CNN 


Tags: boxing news Manny Pacquiao Floyd