CamNews

ព័ត៌មានអន្តរជាតិ 

និស្សិតម្នាក់ សង្ស័យថា មានផ្ទុកមេរោគ អាសន្នរោគដ៏សាហាវ Ebola ពិតឬ Ebola រាតត្បាត ដល់ទឹកដី តំបន់អាស៊ី?

ព័ត៌មានអន្តរជាតិ ៖ គេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ វេលាព្រឹកនេះ​ មុននេះបន្តិច ក្រោយពីបាន ដកស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន អង់គ្លេស New Straits Times ដោយបានដក ស្រង់សម្តីមន្រ្តី នាយកដ្ឋាន សុខាភិបាល កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ អោយដឹងថា និស្សិត ស៊ីមបាវេ ម្នាក់មានវ័យ ២៤ ឆ្នាំ ខណៈនេះ ស្ថិតនៅក្រោមការតាមដាន និង ត្រួតពិនិត្យយ៉ាង យកចិត្តទុកដាក់ស្តី អំពីករណីសង្ស័យផ្ទុក មេរោគអាសន្នរោគ ដ៏សាហាវ Ebola នៅឯ    ភាគ ខាងកើត  ប្រទេស ម៉ាឡេស៊ី ពោលគឺនៅក្នុងរដ្ឋ Sarawak ។


ប្រភពដដែលបន្តអោយដឹងថា​ និស្សិតរូបនេះ​ បានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃសៅរ៍  ចុង សប្តាហ៍ កន្លងទៅ នេះ ហើយត្រូវបានបញ្ជូនបន្ត ដោយដាក់ព្យាបាល អោយនៅដាច់ដោយឡែកពីគេ    នៅ ឯ  មន្ទីរពេទ្យ Sarawak General Hospital ក្រោយពី ជម្លៀសខ្លួនគាត់ចេញពី មន្ទីរពេទ្យ ឯកជនមួយកន្លែង ។


លោក Jerip Susil ជំនួយការរដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រចាំរដ្ឋ Sarawakបានគូសបញ្ជាក់អោយដឹង ថា និស្សិតដែលស្ថិតនៅក្រោមការសង្ស័យ ថាបានផ្ទុកវីរុស Ebola គ្មានរោគសញ្ញា អ្វី ធំដុំ ក្រៅអំពីមាន គ្រុនក្តៅធ្ងន់ធ្ងរនោះទេ ហើយលទ្ធផល ជាក់ស្តែង ថាតើ​ គេពិតជាបាន   ផ្ទុកនូវមេរោគ Ebola  ឬ ក៏អត់ នោះ នឹងបង្ហាញឡើង ក្នុងអំឡុងសប្តាហ៍នេះ ក្រោយពីធ្វើការពិសោធន៍   និង  តាមដានត្រួតពិនិត្យជន សង្ស័យដោយផ្ទាល់ ។


បើយោងតាមសេចក្តីរាយការណ៍ អះអាងអោយដឹងថា និស្សិតរូបនេះ   ពុំ ដែល ធ្លាប់ មានវត្តមាន ចាក ចេញពីរដ្ឋនោះទេ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គាត់បានមានទំនាក់ទំនង ក៏ដូច ជាប្រាស្រ័យទាក់ទង ដោយផ្ទាល់ ជាមួយនឹងក្រុមនិស្សិត ប្រទេស នីហ្សេរីយ៉ា ដែល  ពួក គេតែងតែធ្វើ ដំណើរចុះឡើងស្រុកកំណើត របស់ខ្លួន ។ នៅថ្ងៃដដែលនេះ ពោលថ្ងៃច័ន្ទ ម្សិលមិញ រដ្ឋមន្រ្តីក្រសួងសុ ខាភិបាល ប្រទេសម៉ាឡេស៊ី បញ្ជាក់អោយដឹងថា ពុំមានករណីមានមនុស្ស  ឆ្លង ជម្ងឺ  Ebola នៅក្នុងប្រ ទេសរបស់ខ្លួននៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola