CamNews

សុខភាព 

៣យ៉ាង​ ព្យាបាលបំបាត់ ជឹងឺហើមប្រះបបូរមាត់ ដោយធម្មជាតិ

បបូរមាត់ គឺជាកន្លែងដែលងាយរងនូវគ្រោះថ្នាក់ច្រើនជាងគេ ដោយសារតែវានៅជិតនឹងមាត់
របស់អ្នក ឬ  ដោយសារតែការប្រើប្រាស់  ផលិតមិនត្រឹមត្រូវ។ ការប្រេះ ឬ ហើមបបូរមាត់ជា
បញ្ហាមួយ   ដែលបណ្តាលមកពី អាកាសធាតុត្រជាក់ពេក ក្តៅក្នុង ទទួលទានហិតពេក ដាច់
ស្បែកបបូរមាត់។

ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន   អាចជួយព្យាបាលកំចាត់  សភាពហើមប្រេះបបូរ
មាត់បានយ៉ាងឆាប់រហ័ស។

ទឹកត្រជាក់៖ ប្រើដុំទឹកកកអនាម័យ  ដុសនៅត្រង់កន្លែងដែលហើមប្រេះ នៅលើបបូរមាត់
ទុករយៈពេល ១០នាទី។

ប្រទាលកន្ទុយក្រពើ៖ មានតួនាទី យ៉ាងសំខាន់ ក្នុងការព្យាបាលជំងឺ  ជាច្រើនផ្សេងៗ គ្នា
ក្នុងនោះ ប្រទាលកន្ទុយក្រពើ   ក៏អាចព្យាបាលកំចាត់សភាពហើមប្រះបបូរមាត់ បានយ៉ាង
ឆាប់រហ័សផងដែរ។ សូមយក ជ័រ ឬ  ទឹកប្រទាលកន្ទុយក្រពើ  លាបម៉ាស្សាថ្នមៗ  នៅលើ
បបូរមាត់ហើមនោះ ជាការស្រេច។ ព្យាបាលតាមវិធីនេះ ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ។

អំបិល៖ គឺជាសារធាតុមួយ អាចជួយកំចាត់មេរោគ និង ព្យាបាលជំងឺមួយចំនួនទៀតបាន
យ៉ាងមានប្រសិទ្ធិភាព។ វិធីព្យាបាល   សូមលាយអំបិល  ១ស្លាបព្រាបាយ ជាមួយទឹកក្តៅ
ឧណ្ឌៗ ១កែវ រួចយក ក្រណាត់ស្អាត រុំឱ្យមូលដូចកូនបាល់ បន្ទាប់មក   ជ្រលក់ទឹកអំបិល
នោះ លាបនៅលើបបូរមាត់ តិចៗ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health 3 ways To Get Rid Of A Swollen Lip Fast