ដូចអ្វីដែលយើងបានដឹងហើយថា ក្រោយពីទទួលបរាជ័យ វគ្គ Play-On ក្នុងលទ្ធផល ០-២ ជា
មួយក្រុមជម្រើសជាតិ អ៊ុយក្រែន វាសនាបានទៅលេងនៅ World Cup 2014 របស់ក្រុមជម្រើស
ជាតិបារាំង គឺកាន់តែស្តួចស្តើងទៅហើយ។ ហេតុដូច្នេះ ការផ្តល់កំលាំងចិត្ត ក៏ដូចជាការគាំទ្រ
អស់ពីបេះដូង ដល់កីឡាករក្រុមជម្រើសជាតិរបស់ខ្លួន មុនការប្រកួតដ៏ធំមួយ គឺជារឿងសំខាន់
បំផុត។ ក្នុងនោះនាង Doria Tillie ដែលជាពិធីការនីទូរទស្សន៍ដ៏ស្រស់ស្អាតម្នាក់ ក្នុងកម្មវិធីអាកាស
ធាតុនៅប្រទេសបារាំង ក៏បានធ្វើការគាំទ្រ ផ្តល់កំលាំងចិត្ត យ៉ាងពិសេស ដ៏ក្រុមកីឡាករជម្រើស
ជាតិ របស់ខ្លួនដែរ។
ជាក់ស្តែងស្រីស្អាតវ័យ ២៧ឆ្នាំរូបនេះ បានប្រកាសថា ខ្លួននឹងស្រាត ១០០% (គ្មានស្លៀកអ្វីជាប់ខ្លួន)
ប្រសិនបើបារាំង អាចយកឈ្នះអ៊ុយក្រែន ច្រើនជាង២គ្រាប់ ក្នុងវគ្គ Play-Off ដើម្បីទទួលបានសិទ្ធិ
ទៅលេងនៅ World Cup 2014។ ជាលទ្ធផល ក្នុងការលេងនៅក្នុងផ្ទះរបស់ខ្លួន ក្រុមជម្រើសជាតិ
បារាំង បានយកឈ្នះ អ៊ុយក្រែន ក្នុងលទ្ធផល ៣-០ ហើយពេលនោះ ក៏ជាពេលដែលគេគ្រប់គ្នា
បានចាប់អារម្មណ៍ដល់សំដីរបស់នាង Doria Tillie ថាតើពិធីការនី ស្រស់ស្អាតរូបនេះ នៅរក្សាពាក្យ
សន្យា ឬក៏អត់?
ប្រកាសថា នឹងស្រាតអស់ពីខ្លួនពិតមែន ប៉ុន្តែនៅពេលដែលបារាំងកំពុងតែនាំមុខ ក្នុងលទ្ធផល ២-០
Doria ចាប់ផ្តើមមានការបារម្ភ។ នៅលើទំព័រ Twitter ផ្ទាល់ខ្លួន នាងបានឲ្យដឹងថា: "ស្លាប់ហើយខ្ញុំ!"។
បើទោះជាមានការភ័យដូច្នេះ ប៉ុន្តែនៅពេលការប្រកួតបានចប់ ដោយបារាំងទទួលបានជ័យជំនះ ៣-០
ទស្សនិកជនជាតិបារាំង គឺបានទស្សនាការស្រាត ១០០% ពីពិធីការនី Doria ពិតប្រាកដមែន ពោល
នាងពិតជារក្សា ពាក្យសន្យារបស់នាង យ៉ាងពិតប្រាកដ។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14