អន្តរជាតិ ៖ យោងតាមប្រភពសារព័ត៌មានកំសាន្តបរទេស បានចេញផ្សាយនាពេលកន្លង
ទៅបានបញ្ជាក់អោយដឹងថា ស្រ្តីវ័យចំណាស់ ៤ នាក់ ដែលមានអាយុចន្លោះពី ៨៤ ទៅ
៩៧ ឆ្នាំបានបំបែកឯតទគ្គកម្មពិភពលោក ដោយបានធ្វើការហែលទឹកបណ្តាក់គ្នា ។
លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា ស្រ្តីទាំងអស់នេះ ជា
ជនជាតិអូស្រ្តាលី ហើយក៏ត្រូវបានរដ្ឋាភិបាលរបស់ខ្លួន ធ្វើការស្វាគមន៍យ៉ាងមុតមាំផងដែរ បន្ទាប់
ពីពួកគាត់ទាំងអស់ទទួលបាននូវសម្តទ្ធផលស្នាដៃថ្មីមួយនេះ។
គួររំឮកផងដែរថា ស្រ្តីវ័យចំណាស់ ៤ រូបនោះមានឈ្មោះថា Hazel Gillbee វ័យ ៨៤ ឆ្នាំ , Clarise
Artis វ័យ ៩៧ ឆ្នាំ , Trudy Bullivant វ័យ ៩០ ឆ្នាំ នឹង Nancy Ayres វ័យ ៨៩ ឆ្នាំ បានពួតដៃគ្នាក្នុង
ការបំបែកឯតទគ្គកម្មពិភពលោក ដោយធ្វើការហែលទឹកបណ្តាក់គ្នា នៅក្នុងទីក្រុង Melbourne នា
ប្រទេសអូស្រ្តាលី។
គួរបញ្ជាក់ ផងដែរថា ពួកគាត់ទទួលបានភាពជោគជ័យមួយនេះ បន្ទាប់ពីធ្វើបាន សំរេចនូវការ
ហែលទឹកបណ្តាក់គ្នា ដែលមានប្រវែង ៥០ ម៉ែត្រ ដោយចំណាយពេលត្រឹមតែ ៥ នាទី នឹង ៤៥ វិ
នាទីតែប៉ុណ្ណោះ ។ លុះក្រោយមក បន្ទាប់ពីទទួលបាននូវភាពជោគជ័យមួយនេះ រដ្ឋាភិបាលរបស់
ប្រទេសនេះ ដែលមានលោក Alex Chernov បានទទួលស្វាគមន៍ ពួកគាត់ដោយក្តីសោមនស្ស
តាមរយៈការធ្វើពិធីជប់លៀងមួយជូនពួកគាត់៕
ដោយ ៖ ពិសី
ប្រភព ៖ digitalspy