ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាម្តាយចិត្តខ្មៅម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីរកអោយឃើញ
ថា នាងបានលក់កូនស្រីតូចវ័យទើបតែ ១៨ ខែ ទៅបុរសម្នាក់ដែលមានវ័យដល់ទៅ ៣៩ ឆ្នាំ
ដើម្បីផលិតវីដេអូអាសអាភាស នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញ
ផ្សាយដោយគេហទំព័រ ដេលីម៉ែល កាលពីវេលាល្ងាចម្សិលមិញនេះ ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយ ដែលត្រូវជាជនជាប់ចោទរូបនោះ មានឈ្មោះថា Natisha
Hillard វ័យ ២៤ ឆ្នាំ រីឯជនជាប់ចោទប្រុស ដែលជាអ្នកទិញទារិកាតូចរូបនោះវិញមានឈ្មោះ
ថា Christopher Bour វ័យ ៣៩ ឆ្នាំ ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបាន
បញ្ជាក់បន្ថែម អោយដឹងផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារ
ស៊ើបអង្កេតពិសេស FBI ដោយត្រូវបានរកអោយឃើញថា នៅក្នុងកុំព្យូទ័រយួរដៃរបស់លោក
Christopher ត្រូវបានរកអោយឃើញថា ធ្លាប់ប្រព្រឹត្តិអំពើស្មោគគ្រោកជាមួយមួយនឹងទារិ
កាតូចៗកាលពីពេលកន្លងទៅ។
គួរបញ្ជាក់ផងដែរថា ក រណីខាងលើនេះ បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្នុងរដ្ឋ
Indiana សហរដ្ឋអាមេរិក។ ដោយឡែក មកទល់នឹងពេលនេះ ជនជាប់ចោទទាំងពីររូបនេះ
ត្រូវបានសមត្តកិច្ចចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដោយរង់ចាំការកាត់ទោស ទៅតាមផ្លូវ
ច្បាប់របស់ប្រទេសនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល