CamNews

រថយន្ត 

Google Driverless Cars រថយន្ដទំនើបបើកបរដោយ ស្វ័យប្រវត្តិ

ក្នុងពិភពលោក មានគំនិតខ្លះយល់ថា ម៉ាស៊ីនឬកម្មវិធីកុំព្យូទ័រអាចនឹងបង្កមហន្ដរាយដល់
មនុស្ស ប៉ុន្ដែតាមការពិតមានតែមនុស្សទេដែលបង្កើតបញ្ហាច្រើនបំផុត។




នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន កម្មវិធី GPS ដែលមានដូចជា ប្រព័ន្ធ sensor និងប្រ
ព័ន្ធជំនួយការបើកបរបច្ចេកវិទ្យាចត់រថយន្ដដោយស្វ័យប្រវិត្តជាដើមក៏ត្រូវបានបំពាក់នៅលើ
រថយន្ដជាច្រើនប្រភេទ។ប្រព័ន្ធទាំងនេះបានជួយមនុស្សក្នុងការរកឃើញឧបសគ្គនៅទីងងឹត
ពេលយើងបើកបរ ពួកវាក៏ជួយបង្ហាញនូវការព្រមាននិងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេល
មានឧបសគ្គនិងមនុស្សនៅខាងមុខ។

បច្ចុប្បន្ន Google គឺជាក្រុមហ៊ុននាំមុខក្នុងការអភិវឍ្ឍដើម្បីបង្កើតបានរថយន្ដដែលអាចបើក
បរដោយស្វ័យប្រវត្ត នោះគឺ Google Driverless Cars ។

ក្នុងថ្ងៃអនាគត នៅពេលរថយន្ដមានការអភិវឍ្ឍបានត្រឹមត្រូវ អ្នកប្រើប្រាស់នឹងអាចជ្រើស
ការបើកបរដោយខ្លួនឯងឬដោយស្វ័យប្រវត្តសម្រាប់រថយន្ដរបស់ខ្លួន។

មនុស្សភាគច្រើន ដូចជាមានការភ័យខ្លាចនៅពេលផ្ញើជីវិតនៅលើប្រព័ន្ធកុំព្យូទ័រ ប៉ុន្ដែតាម
ការពិត សុវត្ថិភាពដែលបង្កើតឡើងដោយ software ត្រូវបានគេវាយតម្លៃថាប្រសើរជាងការ
បើកបរដោយខ្លួនឯង។ប្រព័ន្ធ sensor នៅលើរថយន្ដនឹងមិនបែកអារម្មណ៍ដោយសារតែបរិយា
កាសនៅជុំវិញដូចមនុស្សអ្នកបើកបរនោះទេ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ nytimes

Tags: cartechnologygoogle cars driveauto