មនុស្សគឺជាមិនថាមពលវេទមន្ត អាចបញ្ជាឱ្យអ្វីមួយដំណើរការបានល្អនៅក្នុងជីវិតរស់នៅរបស់ពួកគេ
បាននោះទេ។ ប៉ុន្តែ ពួកគេបែរជាអាចធ្វើបាន និងជំនួសមកវិញនូវភាពតានតឹងអារម្មណ៍ គ្រប់គ្រងលើ
ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេទៅវិញ។ មនុស្សដែលឆ្លាត គឺអាចប្រើប្រាស់ជីវិតរបស់ពួកគេ
គ្រប់គ្រង់ ភាពតានតឹងរបស់ពួកគេបានយ៉ាងល្អប្រសើរជារៀងរាល់ថ្ងៃ។
ខាងក្រោមនេះ គឺជាគំនិត ៦យ៉ាង ដែលមនុស្សមិនចូលចិត្តអនុវត្ត ឬធ្វើ៖
មនុស្សមិនគិតថាអាក្រក់៖ ជាទូទៅមនុស្សយើង តែងតែធ្វើអ្វីមួយទៅតាមគំនិតដែលខ្លួនចង់ធ្វើនិង
គិតថាវាល្អ ប៉ុន្តែ ពួកគេមិនបានគិតថា អ្វីដែលពួកគេកំពុងធ្វើនោះ វាមិនល្អ ឬ វាកំពុងតែប៉ះពាល់ទៅ
ដល់អ្នកដទៃទៀតនោះទេ។ ពួកគេយល់ឃើញថា ព្រោះថាមុននឹងគេគិតឃើញ ឬចង់ធ្វើអ្វីមួយពួកគេ
មិនសិក្សា ឬគិតដល់ពីផលអាក្រក់ ល្អ របស់វាទេ។ ថាតើមានផលល្អ និង អាក្រក់ប៉ុន្មានភាគរយទើប
អាចធ្វើទៅបាន។
មនុស្សមិនតស៊ូស្វែងរកការពិត៖ ការកុហក គឺជាទំលាប់មួយដ៏អាក្រក់ដែលមនុស្សគ្រប់រូបតែងតែ
យកវាមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ពួកគែ។ ប៉ុន្តែ ពួកគេមិនដឹងថា វាកំពុងរស់នៅក្នុង
ភាពខ្មៅងងឹត បិទបាំងការពិត ដែលអាចធ្វើឱ្យវារីកធំឡើងៗ បង្កឱ្យសង្គមទាំងមូលពោរពេញដោយ
មនុស្សអាក្រក់ ដោយសារតែ ពួកគេមិនហានឈានប្រឈរមុខនឹងការពិត។
មនុស្សមិនចេះតូចចិត្តឬ ឈឺចាប់៖ ការឈឺចាប់របស់មនុស្សគឺតែងតែកើតមានកើតគ្រប់ពេលគ្រប់
ទីកន្លែង។ ប៉ុន្តែ ការឈឺចាប់ម្តង មិនចេះរាងចាលនោះទេ ព្រោះគិតថាការឈឺចាប់ម្តងហើយនឹងលែង
មានការឈឺចាប់ជាលើទី២ ទៀតហើយ។ ដូច្នេះ ពួកគេនៅតែប្រព្រឹត្តកំហុស។
មនុស្សមិនភ្លេចនូវកំហុសតិចតួច៖ រឿង ឬ កំហុសបន្តិចបន្តួច អាចបង្កឱ្យមាន ជាបញ្ហាធំ ប្រសិន
យើងជាមនុស្សម្នាក់មិនអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
មនុស្សមិនចង់ចំណាយប្រាក់៖ ពួកគេធ្វើអ្វីមួយទៅតាមគម្រោងរបស់ពួកគេដែលបានដាក់មកទោះ
ជាត្រូវមានអ្វី ដែលត្រូវចំណាយផ្សេងៗទៀតក៏ដោយ មិនព្រមទទួលយក ឬកែប្រែ។ ដូច្នេះ វាអាចធ្វើ
ប៉ះពាល់ដល់ដំណើរការរបស់ពួកគេ។
មនុស្សមើលមិនឃើញនូវបញ្ហា៖ ពួកគេតែងតែគិត អ្វីដែលពួកគេកំពុង មើលឃើញល្អនោះថាល្អ
មិនបានគិតថា តើវាងាយស្រួលយ៉ាងនេះ អាចមានឧបសគ្គអ្វីទេ? ដូច្នេះហើយ ទើបធ្វើឱ្យមនុស្សជា
ច្រើនបាត់បង់នូវសមត្ថភាព ភាពជឿជាក់លើខ្លួនឯង មិនហានជំនះឧបសគ្គ និង មិនហានប្រឈរមុខ
នឹងការពិត ប្រែក្លាយខ្លួនទៅជាមនុស្សម្នាក់ ដែលទន់ខ្សោយនៅក្នុងសង្គម មិនអាចប្រកួតប្រជែងជា
មនុស្សនៅជុំវិញខ្លួន ក្លាយខ្លួនទៅជាមនុស្សបរាជ័យជានិច្ច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ lifehack