រោគឆ្អល់ពោះ គឺជាជំងឺម្យ៉ាងដែលអាចកើតមានទៅលើមនុស្សគ្រប់រូប នៅលើពិភពលោក។
បញ្ហាទាំងនេះ គឺបណ្តាលមកពីការទទួលទានចំណីអាហារមិនល្អ និងបណ្តាលមកពីសម្ពាធ
សរសៃឈាមរត់មិនស្រួល។ រោគសញ្ញានៃជំងឺឆ្អល់ពោះនេះ មានអាការដូចជាចុកពោះនិង
ហើមពោះ ជាដើម។ល។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចព្យាបាលកំចាត់ រោគឆ្អល់ពោះ បានភ្លាមៗ
ដោយធម្មជាតិ។
វិធីទី១៖ សូមយកផ្លែម្រះ កិនឬក្រឡុកឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកបន្តិច កូរចូលគ្នាឱ្យសព្វ
បន្ទាប់មក ផឹកវាឱ្យបាន ៣ដង ក្នុង ១ថ្ងៃ ជាការស្រេច។
វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ៣ស្លាបព្រាបាយ ដាក់ត្រាំទឹកទុក ១យប់ រួច
ប្រើកន្រ្តង់ស្រង់ទឹក នៅពេលព្រឹក បន្ទាប់មក ផឹកវា មុនពេលទទួលទានអាហារ។
វិធីទី៣៖ សូមយកគ្រាប់ធញ្ញជាតិ chickpeas ដាក់ត្រាំទឹកទុក ១យប់ ថ្ងៃបន្ទាប់មក បន្ថែម
អំបិល និងម្រេចបន្តិច ផឹកវាជាការស្រេច។ មួយវិញទៀត អ្នកប្រើខ្ទឹមស ខ្ទឹមបារាំ និងខ្ញី
ធ្វើជារបបអាហារប្រចាំថ្ងៃរបស់អ្នក ក៏អាចជួយ កំចាត់រោគឆ្អល់ពោះ បានយ៉ាងរហ័សផង
ដែរ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda