CamNews

តារា 

ពេជ្រ អាវីហ្សា កាន់តែរិះគន់ កាន់តែសម្ញែងរបស់ល្អ

ភ្នំពេញៈ កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ជាតារាស្រីមួយដួង មានភាពលេចធ្លោ និងធ្លាប់ទទួលរងការរិះគន់ មិនតិចទេ ទាក់ទងនឹងការសម្ញែង ភាពសិចស៊ី ស្លៀកពាក់ខើចលើខើចក្រោម មិនសំចៃដៃ ដោយអាងថាខ្លួនមានរបស់ល្អ អួតភ្នែកគេឯង ជាពិសេសប្រុសៗ មិនខ្វល់ពីការរិះគន់ របស់ទស្សនិកជនឡើយ ។

កាលពីដើមខែកញ្ញា កន្លងទៅនេះ តារាស្រីរូបស្អាត កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញវត្តមាន ជាមួយការតុបតែងខ្លួនជានារីសម័យថ្មី ជាមួយឈុតពណ៌ក្រហមលាយស ឲ្យឃើញពីភាពសិចស៊ី ផុសអណ្តែតឡើង ទាក់ទាញក្រសែភ្នែកបុរសៗរាប់រយគូ សម្លឹងមើលនាងមិនដាច់ ខណៈដែលនាងបានទៅចូលរួម ក្នុងពិធីជប់លៀងខួបកំណើតរបស់ លោក បញ្ញា សិទ្ធិ ។ ពេជ្រ អាវីហ្សា បានពាក់អាវខើចខ្លី ចំហរដើមទ្រូងទ្រលូកទ្រលន់ បញ្ចេញសាច់ខ្នង មើលទៅនាងហាក់ដូចជាបិទតែចុងសុដន់បន្តិច តែប៉ុណ្ណោះ ។

នាពេលកន្លងមក តារាសម្តែងរូបស្អាត ពេជ្រ អាវីហ្សា ធ្លាប់បានបង្ហាញការស្លៀកពាក់ សិចស៊ីខើចខ្លី បញ្ចេញសាច់មិនប្រពៃណីដៃ និងធ្លាប់ទទួលរងការរិះគន់ពី ទស្សនិកជន ដែលទាក់ទង និងការបង្ហាញភាពសិចស៊ី រហូតដល់នាងទទួលបាន រហស្សនាម ថា តារាសិចស៊ីមួយដួង ផងដែរ។ ថ្មីៗនេះនាងក៏ទទួល រងការរិះគន់ជាថ្មីម្តងទៀតថា នាងបង្ហាញទង្វើផ្គើន ទស្សនិកជន បើទោះជាទទួលរងការរិះគន់ ពីការស្លៀកពាក់សិចស៊ី ក៏ដោយ តែនាងនៅតែសម្ញែង រូបភាពបែបនោះ ដដែលជាដដែល ។

យ៉ាងណាមិញ LookingTODAY នៅមិនទាន់អាចទាក់ទងទៅកាន់ ពេជ្រ អាវីហ្សា ដើម្បីឲ្យបកស្រាយ ជុំវិញមតិរិះគន់ ពីមហាជន ទៅលើភាពសិចស៊ីមិនប្រណីដៃ របស់នាងនៅពេលនេះបានទេ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើត្រូវបានបិទ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh