CamNews

យល់ដឹង 

ផុសនាគបៃតងយក្ស ដ៏មហិមា ចម្លែកបំផុតលើលោក

ជារៀងរាល់ថ្ងៃ បរុសចំណាស់ម្នាក់ បានចំណាយពេលវេលា ២ ទៅ ៣ម៉ោង ដើម្បីមើលថែរក្សារបងផ្ទះ យក្សដ៏មហិមារបស់គាត់ ដែលបានរចនាម៉ូដជារូបនាគដ៏ធំ។​ លោក John Brooker មានអាយុ ៧៥ឆ្នាំ បានចំណាយពេល អស់រយៈពេល ១០ឆ្នាំ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់  ដើម្បីរក្សាថែរបងពណ៌ បៃតងធម្មជាតិ ដ៏ធំនេះ ទៅជាចម្លាក់រូបនាគបៃតង។

របងរូបនាគបៃតងយក្សដ៏សម្បើមនេះ មានប្រវែង ៣០,៤៨ម៉ែត្រ វែង និងមានកម្ពស់ ៦,០៩ម៉ែត្រ ខ្ពស់ សួនចម្លាក់រូបនាគបៃតង ដ៏អស្ចារ្យនេះ ត្រូវរចនាម៉ូដ និងតុបតែងឡើង មានហាមាត់ ទៅផ្លូវ មានស្លាប ២ និងមានជើង ៦។ នេះគឺជាភាពអស្ចារ្យ និងគួរឱ្យកោតសរសើរបំផុត សម្រាប់ John Brooker  ដែល បានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត ភាពអត់ធ្មត់ ពេលវេលាផ្ទាល់ខ្លួន  បង្កើតបានជាសួនចម្លាក់ រូបនាគយក្ស ដ៏ស្រស់ស្អាត នេះឡើង៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ freshome 


Tags: knowledge John Brooker’s Green Dragon Hedge