ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ងារ សារព័ត៌មាន ស៊ីអិនអិន នៅថ្ងៃសុក្រ ទី១២ ខែកញ្ញា នេះបាន ចេញផ្សាយ ឲ្យដឹងថា នេះ មិន មែន ជាការព្យាករណ៍ អាកាសធាតុធម្មតារបស់អ្នកនោះទេ ព្យុះកំដៅ ព្រះអាទិត្យ ដ៏ធំបាននិង កំពុង បក់មក កាន់ផែនដី ហើយស្រទាប់អូហ្សូន របស់យើង មិ នអាចការពារ បានទាំងស្រុង នោះទេ ។ ព្យុះទាំងនេះ បានបក់ចេញ ពីព្រះអាទិត្យ ដែលបានបញ្ចេញមកនូវកំដៅ អូ ត្រា វីយូលេ ដ៏ធំសំបើមមក កាន់ផែនដី ។ មនុស្សលោក អាចមាន សុវត្ថិភាព ជាធម្មតា ប៉ុន្ដែព្យុះ នេះ អាច ប៉ះពាល់ដល់ប្រព័ន្ធរលកវិទ្យុ និងផ្កាយរណបរបស់យើង ។
ក្រុមអ្នកជំនាញបាននិយាយថា ថាមពលបញ្ចូលគ្នា នៃ កំដៅព្រះអាទិត្យនាពេលបច្ចុប្បន្ននេះ នឹងឆ្ពោះ មកដល់ ផែនដីនៅថ្ងៃសៅរិ៍ខាងមុខ ដែលជំរុញឲ្យ មជ្ឈមណ្ឌលព្យាករណ៍ អាកាសធាតុអវកាស ចេញ ដំណឹងស្ដីពីព្យុះកំដៅ ព្រះអាទិត្យដ៏ធំសំបើមនេះជាបន្ទាន់ ។
តើនោះគឺជាអ្វី ? និយាយជា រួមព្រះអាទិត្យ គឺជា បាល់ យក្សមួយផ្ទុកដោយឧស្ម័ន ក្នុងនោះមាន អ៊ីដ្រូ សែន ចំនួន ៩២,១ភាគរយ និងអេលីយ៉ូម ចំនួន ៧,៨ ភាគរយ ។ ក្នុងពេលបច្ចុប្បន្ននេះ និងទៅពេល ខាងមុខ វានឹងបញ្ចេញនូវចំហេះកាំរស្មីដ៏ធំមហិមា មួយ ដែលត្រូវបានគេហៅថា ព្យុះកាំរស្មី ចេញពីផ្ទៃ ព្រះ អាទិត្យ ដែលមានកម្តៅរាប់លានអង្សារសេ ។
ប្រភពពី NASA បានឲ្យដឹងថា ព្យុះនេះពេលខ្លះ វាមានទំនាក់ទំនងជាមួយនឹងចលនាលើផ្ទៃ របស់ ព្រះ អាទិត្យ ដែលជាព្រឹត្តិការណ៍ ផ្ទុះដ៏ ធំ បំផុត កម្រកើតមានក្នុង ប្រព័ន្ធ ព្រះអាទិត្យ។ ព្រះអាទិត្យបាន បញ្ចេញ នូវកាំរស្មីខ្លាំងៗចំនួនពីរ ចេញមករយៈពេល ២ថ្ងៃកន្លងមកនេះ ហើយ សមាសភាពទាំងពីរ គឺពាក់ព័ន្ធ នឹងកាំរស្មីព្រះអាទិត្យ ដែលខ្លាំងជាងធម្មតា ។
ថាមពលកាំរស្មីទាំងពីរនោះ បាន និងកំពុងធ្វើដំណើរឆ្ពោះមកកាន់ដែនដី ហើយ ខណៈពេលនេះ ក្រុម អ្នកជំនាញអាកាសធាតុអវកាស នៅមិនទាន់ប្រាដកនៅឡើយទេថា តើព្យុះនេះនឹងបង្ក ឲ្យមានអ្វីកើត ឡើង ព្រោះនេះគឺជាព្យុះ កំដៅព្រះអាទិត្យ ដ៏ ធំ សំបើម ហើយយើងនៅតែមិនទាន់ ដឹងបានពីលទ្ធផល នៅ ឡើយទេ ដរាបណាវាមកដល់ភពផែនដី ថា តើវានឹងបង្ករឿងអ្វីនោះ? នេះបើតាមការអះអាង កម្ម វិធី ឧតុ និយម CNN ។
បរិយាកាស របស់ផែនដីជាធម្មតា តែងដើរតួនាទីជារនាំងការពារមនុស្សយើង ប៉ុន្តែអ្នក ប្រហែលជាចង់ រក្សានូវពន្លឺពីព្រះអាទិត្យ សមរម្យអាចនឹងឲ្យជីវិតរស់នៅបាន ។ ព្យុះព្រះអាទិត្យអាចមានអំណាចរំខាន ដល់ព្រព័ន្ធ GPS និងវិទ្យុគមនាគមន៍ រួមបញ្ចូល ទាំងអ្នកដំណើរដែលនៅលើយន្តហោះ និងធ្វើឲ្យ ខូច ខាត ប្រព័ន្ធផ្កាយរណបផងដែរ ។
ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា អ្នកទាំង អស់ គ្នា នៅផែនដីនេះ មិនចាំបាច់ព្រួយបារ ម្ភនោះទេ ដោយ បានអះអាងថា ព្យុះកាំរស្មីព្រះអាទិត្យនេះមិនប៉ះពាល់ដល់មនុស្ស នៅលើផែនដីទេ បើទោះបីជា ក្រុម អ្នកអវកាសកំពុងប្រឈម នឹងគ្រោះថ្នាក់ក៏ដោយ ៕
ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន យូធូប ហ្គូហ្គល