ក្រៅពីការប្រកួតដ៏មមារញឹក កីឡាករ Luis Suarez និងមិត្តរួមក្រុម Liverpool បានឆ្លៀតពេល
ដើម្បីប្រារព្ធពិធីគ្រឹស្តម៉ាក់ នៅមន្ទីរពេទ្យកុមារ Alder Hey hospital ដោយក្តីរីករាយ។
Suarez និងមិត្តរួមក្រុម Liverpool បានចេញដំណើរកាលពីពេលរសៀលថ្ងៃច័ន្ទ ត្រូវនឹងទិវា
សិទ្ធមនុស្ស មកកាន់មន្ទីរពេទ្យកុមារ Alder Hey hospital ដើម្បីមកជួបជុំក្មេងៗប្រកបដោយ
ស្នាមញញឹម។ ពួកគេបានធ្វើឲ្យក្មេងៗនៅក្នុងមន្ទីរពេទ្យនោះមានការភ្ញាក់ផ្អើល និងសប្បាយ
រីករាយ ជាមួយនឹងការតុបតែងខ្លួនរបស់ពួកគេ មានពាក់មួកលោកតាណូអែល។
Suarez និងមិត្តរួមក្រុមបាននិយាយថា “ពួកយើងទាំងអស់គ្នាចង់ឃើញនូវស្នាមញញឹមរបស់
ក្មេងៗទាំងនេះ។ ទោះបីជាពួកយើងមិនអាចជួយព្យាបាលជម្ងឺកុមារដែលនៅក្នុងមន្ទីរពេទ្យ
នេះក៏ដោយ តែយ៉ាងហោចណាស់យើងអាចផ្តល់ជាកម្លាំងចិត្ត ដល់ពួកគេបាន”៕
ដោយ៖ តុលា
ប្រភព៖ DM