CamNews

តារា 

ស្អាត អស់ទាស់ និស្សិតពេទ្យ វ័យ ២២​ ឆ្នាំ គ្រងម្កុដ បវរកញ្ញា ពិភពលោក ឆ្នាំ ២០១៤ (មានប្រជុំរូបភាព)

ព័ត៌មានកំសាន្ត ៖ ស្ថិតនៅក្នុងវ័យទើបតែ​ ២២ ឆ្នាំ​​  នាង  Rolene Strauss​ បវរកញ្ញា មកពីប្រទេស អា ហ្វ្រិកខាងត្បូង បានទទួលជ័យលាភីឯក គ្រងម្កុដ   បវរ កញ្ញា ពិភពលោក ឆ្នាំ ២០១៤ ឬ Miss World 2014 ដែលបានប្រព្រឹត្តិទៅ ដោយមានការប្រកួត  វគ្គ ផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃអាទិត្យ យប់មិញនេះ ក្នុង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

បើតាមការប៉ាន់ប្រមាណអោយដឹងថា កម្មវិធីប្រកួតដ៏មហាអស្ចារ្យ   មួយនេះ មានអ្នកចូលរួមទស្សនា ដោយផ្ទាល់ តាមរយៈកញ្ជក់ទូរទស្សន៍ មកពីជុំិវិញពិភពលោក ដល់  ទៅរាប់រយលាននាក់ ឯណោះ ។ ដោយឡែក បវរកញ្ញា ប្រទេស Hungary នាង Edina Kulcsar ទទួល    ជ័យជំនះលេខ  ២ ស្របពេល ដែល នាង Elizabeth Safrit បវរកញ្ញា មកពីទឹកដី សហរដ្ឋអាមេរិក ទទួលបា នជ័យជំនះលេខ ៣ ក្នុង កម្មវិធីប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ ២០១៤ លើកទី ៦៤ មួយនេះ     ដោយ  មានបេក្ខនារីចូលរួមប្រ មាណ ១២៥ នាក់ មកពី ១២១ ប្រទេស ជុំវិញពិភពលោក ។

និស្សិតពេទ្យ មូយរូបនេះ ខណៈមានការប្រកាសផ្សាយនាវិនាទី ថាបានគ្រងជ័យលាភីឯក នាងពិតជា រំភើបជាខ្លាំង មុននឹងមានការបំពាក់ម្កុដដោយផ្ទាល់ ពី បេក្ខភាពបវរកញ្ញា ឯក ពិភពលោកឆ្នាំ ២០១៣ នាង Megan Young បវរកញ្ញា មកពីប្រទេស ហ្វីលីពីន ។ អាហ្រ្វិក  ខាង ត្បូង នេះហើយ ជារបស់អ្នក ជាជោគជ័យរបស់អ្នក នាងខ្ញុំ គិតថា ខ្ញុំនឹងប្រឈមមុខ ចំពោះអ្វីដែលនឹងកើតឡើង ពីព្រោះថា វាគឺជា ទំនួលខុសត្រូវធំបំផុត ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតលើកនេះ ក្រៅ   អំពី  ទទួលបាននូវប្រជាប្រិយភាព ល្បីល្បាញទូទាំងពិភព​លោក តាមរយៈការប្រកួតដ៏អស្ចារ្យ      ក្នុងនោះ   Miss World 2014 ក៏រងនូវ ការរង្គោះរង្គើ ដ៏គួរអោយ សោកស្តាយ និងមិននឹកស្មានដល់ ទាក់ទិន   នឹងករណីសម្លាប់ បវរកញ្ញាតំណាងប្រទេស Honduras មានវ័យ ១៩ ឆ្នាំ ឈ្មោះ Maria Jose Alvarado ដែ លត្រូវបានបាញ់សម្លាប់ កាលពីអំឡុងខែ កន្លងទៅ នេះជាមួយនឹងបងប្អូនស្រីរបស់នាង ។ សាកសព   របស់ពួកគេ ត្រូវបានប្រទះឃើញ នៅកំឡុងថ្ងៃតែ​ មួយ នៃបេក្ខនារី បវរកញ្ញាតំណាងប្រទេស ធ្វើដំណើរទៅកាន់ទីក្រុង ឡុងដ៍ ដើម្បីធ្វើការប្រកួត ។

មន្រ្តីប៉ូលីស ប្រទេស Honduras   បាន   ចោទ ប្រកាន់ទៅលើ បុរសម្នាក់ជាមិត្តប្រុស បងប្អូនស្រីរបស់ នាងចំពោះករណីឃាតកម្មលើកនេះ ពីបទ បាញ់សម្លាប់ ពួកគេ ក្រោយពីបានឃើញ សង្សាររបស់ខ្លួន ជាមិត្តស្រីនោះ រាំជាមួយនឹងប្រុសផ្សេង​ ក្នុងកម្មវិធីជប់លៀង ៕

- អាន ៖ រកឃើញហើយ សាកសព បវរកញ្ញាឯក​ប្រចាំប្រទេស ក្រោយត្រូវ មិត្តប្រុសបងស្រី បាញ់សម្លាប់ និងយកទៅកប់ចោល(រូបភាព)

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news London UK Miss World 2014