អង់គ្លេស៖ តាមការស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ St Andrews
ចក្រភពអង់គ្លេស បានអោយដឹងថា ថ្មីៗនេះអ្នកវិទ្យាសាស្រ្ដបានរកឃើងរូងដីដ៏ចំណាស់
មួយនៅក្រោមផ្ទៃទឹកមហាសមុទ្រ អាត្លង់ទិក ប៉ែកខាងជើង។
តាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្ដបានអោយដឹងថា រូងដីនៅក្រោមសមុទ្រនោះមាន
ឈ្មោះថា 'Doggerland' ដែលលាតសន្ធឹងពីប្រទេស ស្កត់លែន (Scotland) ទៅដល់ប្រទេស
ដាណឺម៉ាក់ (Denmark) ។ រូងដីនេះទៀតសោតគឺ ត្រូវាបានគ្របដណ្ដប់ដោយផ្ទៃទឹកតាំងពី
ចន្លោះឆ្នាំ ១៨,០០០ ដល់ ៥,៥០០ មុន គសមកម្លេះ។
អ្វីដែលសំខាន់នោះគឺ ពីមុនរូងដីនេះគឺជាផ្ទៃដីលាតសន្ធឹងដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុប ដែល
មានប្រជាជនរស់នៅរាប់សិបពាន់នាក់។ លើសពីនេះទៅទៀត គឺផ្ទៃដីនេះមានអំណោយ
ផលយ៉ាងខ្លាំងដល់ កសិកម្ម និងការចិញ្ចឹសត្វ។ វាត្រូវបានគេដាក់ឈ្មោះថា ដីបេះដូង
អឺរ៉ុប "Real heartland of Europe.'។ បន្ទាប់មកផ្ទៃដីនេះក៏ត្រូវបាន កប់លុបដោយសារព្យុះ
ស្សូណាមិ (tsunami) ដែលកើតមានរាប់សិបពាន់ឆ្នាំមុន ៕
ដោយ៖ សារិន
ប្រភព៖dailymail