ហាងមួយដែលមានឈ្មោះថា Xperia Aquatech Store របស់ Sony នឹងបើកទ្វារទទួលភ្ញៀវ ចាប់
ពីខែធ្នូខាងមុខ នៅក្រុង Dubai។ ចំនុចពិសេសរបស់ហាងនេះ គឺវាត្រូវបានដាក់នៅក្រោមទឹក មាន
ជម្រៅ ៤ម៉ែត្រ។
Sony គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដំបូងគេ ដែលបានបញ្ចេញផលិតផលអាចទប់ទល់នឹងការជ្រាប
ទឹក ដោយចាប់ផ្ដើមពីស្មាតហ្វូន Xperia Z និង Tablet Z កាលពីដើមឆ្នាំ ២០១៣។ បណ្ដាផលិត
ផលលំដាប់ខ្ពស់ ថ្មីបំផុតរបស់ក្រុមហ៊ុននេះ គឺ Xperia Z3, Z3 Compact និង Z3 Tablet Compact ថែមទាំងមានបំពាក់បច្ចេកវិទ្យាការពារការជ្រាបទឹកទំនើបបំផុត (ទៅតាមស្ដង់ដា IP 68) ធៀបនឹង
បណ្ដាផលិតផលរបស់គូប្រជែង។
មូលហេតុខាងលើនេះ បាននាំឱ្យ Sony សម្រេចចិត្ត បង្កើតហាងថ្មីមួយ នៅក្រោមសមុទ្រដំបូងគេ
 ដើម្បីដាក់លក់ស្មាតហ្វូន និងថេប្លេតរបស់ខ្លួន។
យោងតាមទំព័រ The National ក្រុមហ៊ុន Sony ទើបតែបានប្រកាសជាផ្លូវការថា ក្រុមហ៊ុននេះ នឹង
មានហាងក្ករោមសមុទ្រមួយ នៅ Dudai នៃប្រទេសអារ៉ាប់រួម ហើយហាងនេះ មានឈ្មោះថា Xperia
 Aquatech Store ដែលនឹងបើកដំណើរការ ចាប់ពីថ្ងៃទី ៣ធ្នូខាងមុខ។ Xperia Aquatech Store នឹង
អនុញ្ញាតឱ្យភ្ញៀវ រួមនិងអ្នកកាសែតមួយចំនួនដែល Sony បានជ្រើសរើស ចុះទស្សនា និងទិញ
ផលិតផល នៅក្រោមទឹក ជម្រៅ ៤ម៉ែត្រ។
បច្ចុប្បន្ន ព័ត៌មានទាក់ទិននឹងហាងនេះ មិនត្រូវបានគេបង្ហើបឱ្យដឹងច្រើននៅឡើយ ប៉ុន្ដែក្រុមអ្នក
មុជទឹកអាជីព បានត្រៀមខ្លួនជាស្រេច ដើម្បីនាំផ្លូវភ្ញៀវមកទស្សនា។ ភ្ញៀវនឹងអាចឈរនៅក្រោម
ទឹក និងដកដង្ហើមធម្មតា។
លោក Ruediger Odenbach អគ្គនាយករងនៃក្រុមហ៊ុន Sony Mobile នៅតំបន់មជ្ឈឹមបូព៌ា និងទ្វីប
អាហ្វ្រិក បានថ្លែងថា ៖ “យើងខ្ញុំបានបោះទៅមុខមួយជំហានដ៏វែង នៅពេលបង្កើតហាង Xperia 
Aquatech Store នៅក្រោមទឹកសមុទ្រដំបូងគេក្នុងលោក។ ប្រការនេះនឹងនាំមកនូវបទពិសោធដ៏
អស្ចារ្យ និងពិបាកបំភ្លេច សម្រាប់អតិថិជន និងភ្ញៀវ ដែលមកទស្សនា”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/Androidheadline